កុមារអាចកើតជំងឺទឹកនោមផ្អែមប្រភេទ១ និងប្រភេទ២។ ការគ្រប់គ្រងជាតិស្ករក្នុងឈាម គឺមានសារៈសំខាន់ជាពិសេសចំពោះមនុស្សវ័យក្មេង ព្រោះជំងឺនេះអាចបំផ្លាញសរីរាង្គសំខាន់ៗ ដូចជា បេះដូង និងតម្រងនោម។
-ជំងឺទឹកនោមផ្អែមប្រភេទ ១
ទំរង់ស្វ័យស៊ាំនៃជំងឺទឹកនោមផ្អែម ច្រើនតែចាប់ផ្តើមក្នុងវ័យកុមារភាព។ រោគសញ្ញាសំខាន់មួយ គឺការនោមញឹក។ កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ អាចចាប់ផ្តើមគេងនោម ទោះបីពួកគេបានដឹងការទៅបង្គន់ដោយខ្លួនឯងហើយក្តី។
ការស្រេកទឹកខ្លាំង អស់កម្លាំង និងឃ្លាន ក៏ជារោគសញ្ញានៃស្ថានភាពនេះដែរ។ វាសំខាន់ណាស់ ដែលកុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវបានព្យាបាលភ្លាមៗ។ ជំងឺនេះ អាចបណ្តាលឱ្យមានជាតិស្ករក្នុងឈាមខ្ពស់ និងខ្វះជាតិទឹក ដែលអាចជាការសង្គ្រោះបន្ទាន់ខាងវេជ្ជសាស្ត្រ។
-ជំងឺទឹកនោមផ្អែមប្រភេទទី២
ជំងឺទឹកនោមផ្អែមប្រភេទ១ ធ្លាប់ត្រូវបានគេហៅថា “ទឹកនោមផ្អែមអនីតិជន” ពីព្រោះប្រភេទទី២ កម្រកើតមានណាស់ចំពោះកុមារ។ ឥឡូវនេះ ដែលកុមារកាន់តែច្រើនឡើងទម្ងន់ ឬធាត់, ជំងឺទឹកនោមផ្អែមប្រភេទទី២ កំពុងកើតមានជាទូទៅនៅក្នុងក្រុមអាយុនេះ។
ប្រហែលជា ៤០ ភាគរយនៃកុមារ ដែលមានជំងឺទឹកនោមផ្អែមប្រភេទ២ មិនមានរោគសញ្ញាអ្វីឡើយ។ ជារឿយៗជំងឺនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញក្នុងអំឡុងពេលពិនិត្យរាងកាយ។
ជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលមិនបានព្យាបាល អាចបង្កឱ្យមានផលវិបាកពេញមួយជីវិត រួមមានជំងឺបេះដូង ជំងឺតម្រងនោម និងពិការភ្នែក។ ការញ៉ាំ និងហាត់ប្រាណ ដែលមានសុខភាពល្អ អាចជួយឱ្យកូនអ្នកគ្រប់គ្រងជាតិស្ករក្នុងឈាម និងការពារបញ្ហាទាំងនេះ៕