ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលបង្ហាញថា កូនក្នុងផ្ទៃកំពុងតែលូតលាស់យឺត។ តើមានអ្វីខ្លះទៅ?
នៅពេលដែលទម្ងន់អ្នកម្តាយឡើងមិនលឿន ដោយទម្ងន់ខុសពីធម្មតា មានន័យថា កូនក្នុងផ្ទៃកំពុងតែខ្វះសារធាតុចិញ្ចឹម។ ជាហេតុដែលធ្វើឲ្យគេលូតលាស់យឺត នោះទម្ងន់អ្នកម្តាយក៏មិនឡើងផងដែរ។
ក្នុងដំណាក់កាលកណ្តាលនៃការមានផ្ទៃពោះ កូនក្នុងពោះនឹងកម្រើកច្រើនជាងមុន។ ប៉ុន្តែបើកូនមិនសូវកម្រើកនោះទេ មានន័យថា កូនកំពុងតែលូតលាស់មិនបានល្អឡើយ ទើបធ្វើឲ្យគេគ្មានកម្លាំងក្នុងការធ្វើចលនាក្នុងពោះរបស់អ្នកម្តាយ។
នៅពេលដែលអ្នកម្តាយកើតមានអាការៈលើសសម្ពាធឈាម ឬខ្វះឈាម ក៏អាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់យឺតដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីអាការៈទាំងនេះ ទើបអាចដឹងពីស្ថានភាពលូតលាស់របស់កូនក្នុងផ្ទៃ៕