ជំងឺមហារីកទងសួត គឺច្រើនប៉ះពាល់លើបំពង់ខ្យល់ ឬទងសួត និងក្រពេញទឹកមាត់ ជាពិសេសអាចរាលដាលទៅសរីរាង្គផ្សេងទៀត ប៉ុន្តែមហារីកប្រភេទនេះអាចព្យាបាលបាន បើសិនធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា។ ភាគច្រើនប្រុសៗគ្រប់វ័យ ងាយនឹងកើតមហារីកទងសួត ច្រើនជាងស្រីៗ។ ដូច្នេះ ចូរសម្គាល់រោគសញ្ញាទាំងនេះ ដែលបង្ហាញថាអ្នកអាចនឹងមានជំងឺមហារីកទងសួត ហើយគួរទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យទាន់ពេល៖
.ពិបាកដកដង្ហើម
.បញ្ចេញសំឡេងមិនធម្មតាពេលដកដង្ហើម ដោយសារស្ទះបំពង់ខ្យល់ ឬទងសួតរីកធំ
.ក្ដៅខ្លួន ឬក្អកធ្លាក់ស្លេស្ម មកពីការករោគ ពេលខ្លះបង្កឲ្យរលួយជាលិកាសួត និងស្រុតសួតទៀតផង។
.ក្អកធ្លាក់ឈាម ព្រោះមានដំបៅតាមភ្នាសបំពង់ខ្យល់ ជាកត្តាគ្រោះថ្នាក់ មិនថាមកពីមហារីក ឬជំងឺអ្វីផ្សេងឡើយ។
.អ្នកជំងឺមានរោគសញ្ញានៅគែមៗបំពង់ខ្យល់ មិនមានរោគសញ្ញាអ្វីជាក់លាក់នោះទេ៕