បើសិនជាអ្នកជ្រើសរើសយកការធ្វើការងារច្រើនម៉ោងពេកជំនួសឲ្យការគេង អ្នកប្រហែលជាកំពុងតែធ្វើឲ្យខ្លួនឯងទទួលបានគ្រោះថ្នាក់ចំពោះសុខភាពជាងផលល្អហើយ។ ខាងក្រោមនេះរបៀបដែលការងាររបស់អ្នកប៉ះពាល់ដល់ការគេង៖
- បន្ថយសមត្ថភាពក្នុងការចងចាំ និងរំលឹកព័ត៌មានខ្លះទៅ
- អ្នកមានភាពពិបាកលើការសិក្សាអ្វីដែលថ្មួ
- មិនសូវមានភាពឆ្នៃប្រឌិត
- មិនសូវមានសមត្ថភាពដោះស្រាយស្រ្តេស
- បង្កើនអារម្មណ៍មិនល្អក្នុងខ្លួន និងភាពឆេវឆាវ
- ខូចខាតដល់អារម្មណ៍នៃភាពភ្ញាក់ផ្អើល ការកាត់សេចក្តី ការគិត និងការសហការណ៍អ្វីមួយក្នុងខ្លួន
- រូបរាងមិនសូវស្អាត
- ចេះតែឃ្លានទៅៗ រហូតដល់ញ៉ាំឡើងទម្ងន់
- បេះដូង និងប្រព័ន្ធភាពស៊ាំមានសុខភាពមិនសូវល្អ៕