តើអ្នកពិតជាចង់កំចាត់នូវស្នាមជ្រីវជ្រួញដែលមើលទៅអាក្រក់ទាំងអស់នោះដែរទេ? ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវវិធីខ្លះៗដែលអាចជួយអ្នកបាន៖
- ចូរការពារស្បែកអ្នកជារៀងរាល់ថ្ងៃជាមួយនឹងឡេការពារកម្តៅព្រះអាទិត្យដែលមាន SPF យ៉ាងហោចណាស់ ៣០។
- ចូរចៀសវាងការគេងអាំងថ្ងៃ និងប៉ះពាល់ពន្លឺព្រះអាទិត្យយូរៗ
- លាបក្រែមផ្តល់សំណើមជាទៀងទាត់
- ចូរធ្វើតេស្តរាល់ផលិតផលទាំងអស់នៅលើតំបន់តូចមួយដោយប្រុងប្រយ័ត្នមុនពេលប្រើប្រាស់វាលើផ្ទៃមុខ។ ចូរប្រើប្រាស់ទៅតាមការណែនាំត្រឹមត្រូវផង។
- ចូរចៀសវាងផលិតផលណាដែលបង្កការរលាក ឬក្រហាយដល់ស្បែក។ ចូរពិគ្រោះរាល់អ្វីដែលជាករណីលើកលែងជាមួយអ្នកជំនាញខាងរោគសើស្បែក
- មិនត្រូវប្រើប្រាស់ផលិតផលច្រើនពេកទេ។ ចូរប្រើរបស់ដែលពីរបីជាប់រហូតបានហើយបើសិនជាវាមានប្រសិទ្ធភាពចំពោះស្បែកអ្នក។ របស់ដែលថ្លៃមិនប្រាកដថាមានគុណភាពល្អឡើយ៕