បើសិនជាអ្នកចង់ពង្រឹងដល់របបអាហារខ្លួនឯងដើម្បីអាចញ៉ាំអាហារផ្តល់សុខភាពល្អជាងមុន ចូរផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរបែបមូលដ្ឋាន បីយ៉ាងដូចខាងក្រោមនេះ៖
- ចៀសវាងអាហារណាដែលមានខ្លាញ់រឹងច្រើន។ ចូរជ្រើសរើសប្រភេទសាច់សុទ្ធ ចៀសជាងសាច់កៃឆ្នៃ។ ចូរប្រើប្រាស់សាច់នោះសម្រាប់អាំង ស្ងោ ឬដុត ជំនួសឲ្យការចៀន ឬឆា។ ចូរជ្រើសរើសផលិតផលធ្វើពីទឹកដោះគោណាដែលគ្មានជាតិខ្លាញ់ ជំនួសឲ្យមានជាតិខ្លាញ់ទាប និងជ្រើសរើសប្រេងឆាណាដែលផ្តល់សុខភាពជាង។
- ចូរញ៉ាំតែអាហារ និងភេសជ្ជៈដែលគ្មានការបន្ថែម។ ទឹក ទឹកដោះគោស្រស់ និងទឹកសាបធម្មជាតជាមួយនឹងផ្លែឈើស្រស់មួយចំណិតគឺជាជម្រើសដ៏ល្អ។ ចូរជ្រើសរើសសម្រាប់តែផ្លែឈើស្រស់នៅពេលដែលអ្នកចង់ញ៉ាំអ្វីដែលផ្អែមៗ
- កាត់បន្ថយប្រៃ។ រាល់អាហារនីមួយៗដែលអ្នកញ៉ាំគួរតែកុំព្យាយាមញ៉ាំដោយការបន្ថែមប្រៃអី ជាពិសេសម្ហូបដែលទទួលទានរាល់ដង៕