រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី១៣ ខែឧសភានេះថា បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៤៤៦នាក់ ខណៈអ្នកជំងឺ៩៨០នាក់ ជាសះស្បើយ និងមានករណីស្លា.ប់ថ្មីចំនួន ៦នាក់ ។

រហូតដល់ ថ្ងៃទី១៣ ឧសភា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន៤៤៦នាក់ (ឆ្លងសហគមន៌ ៤៣១ នាំចូល១៥នាក់ ) ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ២១១៤១នាក់ និងចំនួនជាសះស្បើយសរុបកើន ៩៥១៩នាក់ និងស្លាប់ថ្មី ៦នាក់ សរុបស្លាប់ ១៤២នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ៕