រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹក ថ្ងៃទី១៤ ខែឧសភានេះថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៥៨នាក់ ព្យាបាលឲ្យជាសះស្បើយបានចំនួន ៣៤៨នាក់ និងមានករណីស្លា.ប់ថ្មី ចំនួន ៥នាក់ ។

រហូតដល់ ថ្ងៃទី១៤ ឧសភា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៥៨នាក់ (ឆ្លងសហគមន៌៣៥០នាក់ នាំចូល ៨នាក់) និងមានជាសះស្បើយ ៣៤៨នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកើន ២១៤៩៩នាក់ និងចំនួនជាសះស្បើយសរុបកើន ៩៨៦៧នាក់ និងស្លាប់ថ្មី ៥នាក់ សរុបស្លាប់ ១៤៧នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ៕