ខណៈពេលដែលការរលាកភ្លើងត្រូវការការយកចិត្តទុកដាក់ពីគ្រូពេទ្យ ការរលាកភ្លើងតិចតួចភាគច្រើនអាចព្យាបាលដោយខ្លួនឯងដោយប្រុងប្រយ័ត្ននៅផ្ទះបាន។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការព្យាបាលនេះ៖
- ចូរយកកន្លែងដែលរលាកនោះដាក់នៅក្រោមលំហូរទឹកត្រជាក់ចេញពីក្បាលរ៉ូមីណេប្រហែល ៥នាទីដើម្បីបំបាត់ការឈឺចាប់ និងហើម
- មិនត្រូវប្រើទឹកកកស្អំ ឬត្រដុសនៅកន្លែងរលាក់ និងមិនត្រូវបំបែកពងទឹកដែលកើតចេញពីការរលាកនោះឡើយ
- ចូរគ្របដណ្តប់ទៅលើកន្លែងរលាកនោះជាមួយបង់រុំដែលស្អាត និងមិនស្អិតជាប់
- ចូរលាងសម្អាតកន្លែងដែលរលាកនោះជាទៀងទាត់ជាមួយទឹក និងសាប៊ូ
- ចូរមិនត្រូវប្រើថ្នាំអ្វីលាបឡើយលុះត្រាតែមានការណែនាំពីគ្រូពេទ្យ៕