បើសិនជាអ្នកមានប្រតិកម្មអាឡែហ្ស៊ី ការចាក់វ៉ាក់សាំងអាឡែហ្ស៊ីនេះជាទៀងទាត់ ត្រូវបានបង្កើតឡើងដើម្បីបន្ថយភាពរងប្រតិកម្មអាឡែហ្ស៊ីរបស់អ្នកបាន។ ខាងក្រោមនេះគឺជាមនុស្សដែលគួរតែចាក់ថ្នាំប្រឆាំងអាឡែហ្ស៊ីនេះបើសិនជា៖
- រោគសញ្ញាអ្នកមានលក្ខណៈមធ្យមទៅធ្ងន់ធ្ងរ និងរយៈពេលអាឡែហ្ស៊ីអ្នកមានរយៈពេលចាប់ពីបីខែឡើងទៅ
- អ្នកចង់ចៀសវាងការប្រើប្រាស់ថ្នាំប្រឆាំងអាឡែហ្ស៊ីរយៈពេលយូរ
- អ្នកអាចរៀបចំពេលវេលាដែលត្រូវការចាក់ថ្នាំនេះជាទៀងទាត់បាន
- អ្នកអាចទទួលយកបានចំពោះតម្លៃនៃការចាក់ថ្នាំនេះ និងការទៅពិនិត្យជំងឺដែលពាក់ព័ន្ធផង៕