រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១៧ ខែឧសភានេះថា បានបន្តព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយរហូតដល់ ៨៨៦នាក់ ខណៈឆ្លងថ្មី ៣៦០នាក់ និងមានករណីស្លា.ប់ថ្មីចំនួន ៤នាក់ ។

គិតត្រឹមព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២២,៥៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៣,០០៦នាក់ និងស្លាប់សរុបចំនួន១៥៤នាក់៕