គ្រប់ពេលដែលគេសួរថា “តើអ្នកឆ្លាតមកពីណាគេ?” ម្តាយរបស់អ្នកភាគច្រើនគាត់ឆ្លើយថា អ្នកឆ្លាតកាត់រកគាត់។ ត្រូវហើយ វាពិតជាត្រូវក្នុងករណីខ្លះបើតាមការសិក្សាស្រាវជ្រាវ។
យោងទៅតាមការស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា មនុស្សយើងទទួលសែនពីម្តាយនិងឪពុកយើង ហើយសែនដែលកំណត់ភាពឆ្លាតវៃរបស់យើងនោះ គឺបានមកពីម្តាយ។
តាមពិតទៅនោះ ឪពុកក៏បានផ្តល់មកឲ្យយើងនូវសែនកំណត់ភាពឆ្លាតវៃរបស់គាត់ដែរ តែសែននោះមិនមានឥទ្ធិពលមកលើខ្លួនយើងទេ។ សែនដែលអាចមានឥទ្ធិពលមកលើកម្រិតឆ្លាតវៃរបស់យើង មានតែសែនរបស់ម្តាយ។
របាយការណ៍មកពីការស្រាវជ្រាវសរសេរថា៖ “ប្រសិនបើសែនកំណត់ភាពឆ្លាតវៃបានពីឪពុក វានឹងត្រូវបានហាមឃាត់មិនឲ្យមានឥទ្ធិពលមកលើខ្លួនយើងទេ។ ក៏ប៉ុន្តែបើវាបានមកពីម្តាយ នោះវានឹងមានសកម្មភាព។ តែក្រៅពីសែនកំណត់ភាពឆ្លាតវៃមួយនេះ សែនផ្សេងៗទៀតដែលបានមកពីឪពុក អាចមានឥទ្ធិពលមកលើខ្លួនយើង។”
ឥលូវអ្នកបានដឹងហើយថា ហេតុអ្វីបានជាអ្នកឆ្លាត!