អាថ៌កំបាំងក្នុងការសម្រកទម្ងន់អាចរកឃើញក្នុងផ្លែចេកដែលអ្នកញ៉ាំ។ ផ្លែចេកសម្បកពណ៌ត្នោត លឿង និងបៃតងសុទ្ធតែមានឥទ្ធិពលខុសៗគ្នាចំពោះរាងកាយមនុស្សយើង។ ផ្លែចេកសម្បូរទៅដោយជាតិប៉ូតាស្យូម និងអាចជួយបន្ថយការចាលជាតិទឹកក្នុងខ្លួន បាន ហើយវាក៏ត្រូវបានគេដឹងទៀតថា អាចជាអាហារដ៏ល្អបំផុតសម្រាប់ជម្រុញដល់ការបានសាច់ដុំប្រាំមួយកង់នៅក្បាលពោះ។ ដូច្នេះតើផ្លែចេកប្រភេទណាស័ក្តិសមបំផុតសម្រាប់របបអាហារអ្នកដើម្បីសម្រកទម្ងន់?
ចេកពណ៌បៃតង
ផ្លែចេកពណ៌បៃតង គឺជាចេកតែមិនទាន់ទំឡើយ ហើយក៏ត្រូវបានគេដឹងថា មានជាតិអាមីដុងច្រើន តែស្ករតិច។ អ្វីទៅជាអាមីដុង? ដោយសារតែវាមិនអាចរំលាយបានក្នុងក្រពះ ដូច្នេះ វានឹងធ្វើឲ្យអ្នកញ៉ាំមានអារម្មណ៍ថាឆាប់ឆ្អែត ឬឆ្អែតបានយូរ។
ចេកពណ៌លឿង
វាជាចេកដែលទុំមានរសជាតិ និងស្អាត ហើយមានប្រយោជន៍ច្រើន ប៉ុន្តែវាមានចំនួនជាតិស្ករច្រើនវិញ។ ថ្វីបើផ្លែចេកប្រភេទនេះមានអង់ទីអុកស៊ីដង់ខ្ពស់ក៏ដោយ តែវាមិនមានច្រើនដូច ផ្លែចេកដែលទំខ្លាំងឡើយ។
ចេកពណ៌ត្នោត
ចេកប្រភេទនេះច្រើនតែត្រូវបានខ្មែរយើងហៅថា ចេកជោ ដោយសារតែទំយូរពេក ហើយមានជាតិផ្អែមបំផុតផងដែរ ដូច្នេះចំនួន Fructose របស់វាក៏ខ្ពស់ថែមទៀតដែរ។ ដោយសារតែជាតិស្ករក្នុងចេកប្រភេទនេះមានច្រើន ដូច្នេះមីក្រូជីវជាតិវាក៏ថយចុះវិញដែរ។ ម្លេះហើយ វានឹងមិនសូវមានសារធាតុ Thiamin, folic acid និងវីតាមីន C ទេ។ នៅពេលសម្បករបស់ចេកនេះប្រែទៅជាជោរទាំងអស់តែម្តង នោះមានកំពុងតែផលិតអង់ទីអុកស៊ីដង់ច្រើនបំផុតហើយ។ រឿងនេះនឹងជួយការពារ និងបង្ការការខូចខាតរបស់កោសិកាបាន។
ហើយបើសិនជាសម្បកចេកមានស្នាមអ៊ុចៗពណ៌ខ្មៅវិញ មានន័យថា ចេកនេះកំពុងតែផលិតសារធាតុ Tumor Necrosis Factor ដែលជាសារធាតុប្រឆាំងនឹងមហារីក ហើយក៏ជាភ្នាក់ងារដ៏ខ្លាំងក្លាបំផុតក្នុងការបំផ្លាញកោសិកាមិនធម្មតាក្នុងខ្លួនដែរ។ តាមការស្រាវជ្រាវរបស់ Food Science and Technology Research បានឲ្យដឹងថា ផ្លែចេកទំជួយដល់ការបង្កើនមុខងារប្រព័ន្ធភាពស៊ាំខ្លាំងជាងផ្លែចេកដែលស្រស់ៗរហូតដល់ ៨ដងឯណោះ។
ជាមួយនឹងអត្ថប្រយោជន៍ទាំងអស់របស់ផ្លែចេកដែលបានរៀបរាប់ពីខាងលើ ចូរកុំភ្លេចថា ផ្លែចេកទំហំមធ្យមមួយផ្លែ មានកាឡូរីប្រមាណ ១០៥កាឡូរី ហើយវានៅតែជារឿងដែលល្អសម្រាប់នាក់ទោះបីជាវារឹង ឬទន់ ឬមានស្នាមអ៊ុចៗខ្លះក៏ដោយ។ ប៉ុន្តែបើសិនជាអ្នកចង់សម្រកទម្ងន់ ចូរញ៉ាំផ្លែចេកពណ៌បៃតងវិញ ព្រោះវាជាចេកដែលមិនសូវទំទេ។ ផ្លែចេកប្រភេទនេះល្អបំផុតក្នុងការប្រើប្រាស់ជាទឹកក្រឡុក ឬបង្អែម ដោយសារតែវាមានជាតិស្ករទាប តែអាមីដុងខ្ពស់ ហើយក៏ជាជម្រើសដ៏ល្អបំផុតសម្រាប់ការសម្រកទម្ងន់ដែរ៕