ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាទឹកខ្មេះផ្លែប៉ោមអាចប្រើបានបែបណាខ្លះក្នុងការជួយឱ្យស្រកទម្ងន់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីគន្លឹះងាយៗក្នុងការប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមជួយឱ្យស្រកទម្ងន់ ៖
១. រូបមន្តទឹកខ្មេះផ្លែប៉ោមនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ ក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ កូរឱ្យសព្វ សឹមទទួលទាន។
២. រូបមន្តទឹកខ្មេះផ្លែប៉ោមនិងម្សៅឈើអែម
អ្វីដែលអ្នកត្រូវការ គឺទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេ ម្សៅឈើអែមកន្លះស្លាបព្រាកាហ្វេ និងទឹកធម្មតា ១ពែង។ អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមម្សៅឈើអែមក្នុងទឹករួចដាំឱ្យពុះ។ ទុកឱ្យចុះត្រជាក់សិន សឹមបន្ថែមទឹកខ្មេះផ្លែប៉ោមចូល រួចកូរឱ្យសព្វ សឹមទទួលទាន។
៣. ទឹកខ្មេះផ្លែប៉ោមនិងតែបៃតង
អ្វីដែលអ្នកត្រូវការ គឺទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេ ស្លឹកតែបៃតង ១ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងទឹកធម្មតា ១ពែង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាំទឹកឱ្យពុះ បន្ទាប់មកសឹមយកចេញពីចង្ក្រាន រួចបន្ថែមស្លឹកតែបៃតងចូល។ បិទគម្របឆ្នាំង និងឆុងចោលសម្រាប់រយៈពេល ៣នាទី។ ត្រងកាកតែចេញសិន បន្ទាប់មកសឹមបន្ថែមទឹកខ្មេះផ្លែប៉ោមនិងទឹកឃ្មុំចូល។ កូរឱ្យសព្វ សឹមទទួលទាន៕