អ្វីទៅហៅថាការរាគរូស?
មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់មានអាការៈរាគរូសទាំងអស់។ ប៉ុន្តែករណីដែលវាជាជំងឺវិញគឺថា វានឹងធ្វើអោយអ្នកចូលបត់ជើងក្នុងបង្គន់ញឹកញាប់ ហើយលាមកមានចំនួនច្រើន ដែលវាមានស្ថានភាពជាលាមកទន់, ទឹក និងឧស្សាហ៍ជុះជាងធម្មតា។
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
ករណីភាគច្រើន រោគសញ្ញានៃការរាគច្រើនតែបាត់ទៅវិញក្នុងរយៈពេលពីរថ្ងៃ។ ប៉ុន្តែមានពេលខ្លះ វាក៏អាចយូរដល់ ច្រើនសប្តាហ៍ដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ ជំងឺរាគអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយដូចជា ជំងឺរលាកពោះវៀន ឬជំងឺដែលមិនសូវធ្ងន់ធ្ងរដូចជាចង្ករោគរោគសញ្ញានៃការរលាកពោះវៀន។
[/expander_maker]
ពេលណាដែលសង្ស័យក្មេងមានការរាគរូស?
- ឧស្សាហ៍ជុះ, លាមកទន់, លាមកសុទ្ធតែទឹក
- ឈឺពោះបែបរមួល
- ឈឺក្នុងពោះ
- ក្តៅខ្លួន
- មានឈាមតាមលាមក
- ហើមពោះ
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
បើសិនជាអ្នកជាមនុស្សពេញវ័យ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យបើសិនជា៖
- អាការៈរាគចេះតែបន្តយូរជាង ២ថ្ងៃ
- ទៅជាខ្សោះជាតិទឹកដែលមានរោគសញ្ញាដូចជា ស្រេកទឹកខ្លាំង, ស្ងួតមាត់ ឬស្បែក, នោមតិច ឬគ្មានទឹកនោម, អស់កម្លាំងធ្ងន់ធ្ងរ, វិលមុខ ឬឈឺក្បាល ឬទឹកនោមឡើងពណ៌ខ្លាំង។
- ឈឺពោះ ឬរន្ធគូថខ្លាំងក្លា
- លាមកខ្មៅ ឬមានឈាម
- ក្តៅខ្លួនលើសពី ៣៩អង្សាសេ
ចំពោះកូនក្មេង ជាពិសេសក្មេងតូចៗ អាការៈរាគអាចនឹងឆាប់ធ្វើអោយខ្សោះជាតិទឹកខ្លាំងណាស់។ ដូច្នេះអ្នកគួរតែនាំគេទៅអោយពេទ្យពិនិត្យបើសិនជាការរាគនោះមិនធូរស្បើយក្នុងរយៈពេល ២៤ម៉ោង ឬ៖
- ខោទឹកនោមមិនសើមទឹកនោមរយៈពេលចាប់ពី ៣ម៉ោងឡើងទៅ
- ក្តៅខ្លួនលើសពី ៣៩អង្សាសេរ
- លាមកខ្មៅ ឬឈាម
- ស្ងួតមាត់ ឬយំគ្មានទឹកភ្នែក
- ងងុយដេក, សន្លឹម, មិនឆ្លើយតប ឬកាចខុសពីធម្មតា
- ពោះ, ភ្នែក ឬថ្ពាល់រូងខូង
- ស្បែកយារ
[/expander_maker]
ការរាគរូសបង្កឡើងដោយសារអ្វី?
អាការៈរាគកើតឡើងនៅពេលអាហារ និងទឹកដែលអ្នកទទួលទានឆ្លងចូលក្នុងពោះវៀនធំលឿនពេក។ ជាធម្មតាពោះវៀនធំមាននាទីបឺតស្រូបជាតិទឹកចេញពីអាហារដែលអ្នកញ៉ាំ ដើម្បីបន្សល់ទុកជាដុំលាមកបញ្ចេញមកក្រៅវិញ។
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
ប៉ុន្តែបើសិនជាជាតិទឹកដែលបានមកពីអាហារដែលអ្នកញ៉ាំមិនបានបឺតស្រូបទេ វានឹងអោយលទ្ធផលជាការរាគសុទ្ធតែទឹកតែម្តង។
មានជំងឺមួយចំនួនអាចធ្វើអោយរាគបាន ហើយមូលហេតុដែលនាំអោយរាគញឹកញាប់ជាងគេនោះមានដូចជា៖
- វីរុស៖ វីរុសដែលអាចធ្វើអោយរាគបានមានដូចជា Norwalk virus, Cytomegalovirus និងវីរុសបង្កជំងឺរលាកថ្លើម។ ចំពោះវីរុស Rotavirus វិញច្រើនតែធ្វើអោយក្មេងរាគញឹកញាប់ជាងគេ។
- បាក់តេរី និងប៉ារ៉ាស៊ីត៖ អាហារ ឬទឹកដែលមានមេរោគអាចចម្លងបាក់តេរី និងប៉ារ៉ាស៊ីតទៅក្នុងរាងកាយអ្នកបាន។ ប៉ារ៉ាស៊ីតដូចជា Giardia Lamblia និង Cryptosporidium សុទ្ធតែអាចធ្វើអោយរាគបានទាំងអស់។ ចំណែកឯបាក់តេរីដែលធ្វើអោយរាគញឹកញាប់ជាងគេនោះមានដូចជា Campylobacter, Salmonella, Shigella និង Escherichia Coli។ រាគដែលបណ្តាលមកពីបាក់តេរី និងប៉ារ៉ាស៊ីតអាចកើតមានជាញឹកញាប់នៅពេលធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។
- ថ្នាំ៖ ការប្រើប្រាស់ថ្នាំក៏អាចធ្វើអោយរាគបានដែរ។ ថ្នាំដែលធ្វើអោយរាកច្រើនបំផុតនោះគឺជាថ្នាំផ្សះ ព្រោះវាទៅបំផ្លាញ ឬសម្លាប់ទាំងបាក់តេរីល្អ និងអាក្រក់ ដែលជាហេតុនាំអោយរំខានដល់តុល្យភាពធម្មជាតិរបស់បាក់តេរីល្អៗក្នុងពោះវៀន។ ការរំខាននេះមានពេលខ្លះក៏នាំអោយមានការបង្ករោគដោយបាក់តេរី Clostridium Difficile ដែលធ្វើអោយរាគថែមទៀត។
- មិនអាចទទួលយកសារធាតុ Lactose បាន៖ ជាតិ Lactose គឺជាជាតិស្ករមួយប្រភេទដែលមានក្នុងទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ។ មានមនុស្សជាច្រើនដែលមានការពិបាករំលាយជាតិ Lactose នេះ ហើយធ្លាប់ជួបបញ្ហារាគក្រោយពីទទួលទានផលិតផលដែលធ្វើពីទឹកដោះគោ។ រាងកាយរបស់អ្នកនឹងបង្កើតជាអង់ស៊ីមមួយសម្រាប់ជួយរំលាយជាតិ Lactose ប៉ុន្តែមានមនុស្សច្រើនណាស់ដែលមានចំនួនអង់ស៊ីមនេះថយចុះយ៉ាងលឿនក្រោយពីឈានដល់អាយុពេញវ័យ។ រឿងនេះនឹងធ្វើអោយប្រឈមនឹងអាការៈមិនអាចទទួលយកសារធាតុ Lactose កាន់តែខ្លាំងនៅពេលអាយុកាន់តែច្រើន។
- ជាតិ Fructose៖ ជាតិ Fructose គឺជាជាតិស្ករមួយប្រភេទដែលមានពីធម្មជាតិក្នុងផ្លែឈើ និងទឹកឃ្មុំសម្រាប់យកទៅបន្ថែមជាជាតិផ្អែមលើភេសជ្ជៈមួយចំនួន ប៉ុន្តែវាក៏បណ្តាលអោយរាគលើអ្នកដែលមានបញ្ហាក្នុងការរំលាយអាហារផងដែរ។
- ជាតិស្ករសប្បនិមិត្ត៖ ជាតិស្ករសប្បនិមិត្តដូចជា Sorbitol និង Mannitol ត្រូវបានគេរកឃើញក្នុងស្ករកៅស៊ូ និងផលិតផលផ្សេងៗទៀតដែលគ្មានជាតិស្ករ ប៉ុន្តែអាចបណ្តាលអោយរាគលើអ្នកដែលមានសុខភាពល្អដែរ។
- ការវះកាត់៖ អ្នកខ្លះប្រហែលជាធ្លាប់ជួយបញ្ហារាគក្រោយពីធ្វើការវះកាត់ក្នុងពោះ ឬកាត់ថង់ទឹកប្រមាត់ចោល។
- បញ្ហានៃការរំលាយអាហារផ្សេងៗទៀត៖ ជំងឺរាគរ៉ាំរ៉ៃមានមូលហេតុផ្សេងៗទៀតជាច្រើនដូចជា Crohn’s Disease, Ulcerative Colitis, Celiac Disease, Microscopic Colitis និង Irritable Bowel Syndrome។
[/expander_maker]
ធ្វើដូចម្តេចដើម្បីកុំឲ្យរាគរូស?
ការបង្ការការរាគដោយសារវីរុស
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
- ឧស្សាហ៍លាងដៃ៖ ចូរលាងដៃមុនពេល និងក្រោយពេលរៀបចំចំណីអាហារ។ ចូរលាងដៃក្រោយពីកាន់សាច់មិនទាន់ឆ្អិន, ចេញពីបង្គន់, ផ្លាស់ប្តូរខោទឹកនោមកូន, ក្រដាស, ក្អក និងហីសសំបោរ។
- លាងដៃនឹងសាប៊ូអោយបានយ៉ាងហោចណាស់ ២០វិនាទី៖ ក្រោយពីដាក់សាប៊ូលើដៃរួច ចូរដុះលាងដៃរបស់អ្នកជាមួយគ្នាអោយបានយ៉ាងហោចណាស់ ២០វិនាទី។
- ប្រើទឹកលាងដៃពិសេសនៅពេលមិនអាចប្រើទឹកធម្មតាបាន៖ ចូរប្រើទឹកលាងសម្អាតដៃដែលមានជាតិអាល់កុលនៅពេលអ្នកមិនអាចស្វែងរកទឹកធម្មតាលាងបាន។ ចូរប្រើផលិតផលណាដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ភាគរយ។
បង្ការការរលាកពីអាហារមានមេរោគ
- យកអាហារញ៉ាំភ្លាមៗក្រោយពីចំអិនរួច ឬកម្តៅឡើងវិញពេលអាហារនៅសល់។ ការដែលទុកអាហារនៅខាងក្រៅយូរអាចអំណោយផលដល់ការលូតលាស់បាក់តេរីបាន។
- លាងសម្អាតនៅកន្លែងធ្វើអាហារជាញឹកញាប់ដើម្បីកុំអោយមេរោគរាលដាលពីអាហារមួយទៅអាហារមួយទៀតបាន។ ចូរលាងដៃ និងកន្លែងធ្វើអាហាររបស់អ្នកអោយបានច្រើនដងក្នុងពេលរៀបចំចម្អិនអាហារ។
- ប្រើប្រាស់ទូរទឹកកកដើម្បីក្លាសេអាហារ ឬព្យាយាមប្រើថង់ផ្លាស្ទិចខ្ចប់អាហារទុកសម្រាប់ក្លាសេ។
បង្ការការរាគក្នុងពេលធ្វើដំណើរ
- ប្រយ័ត្នអ្វីដែលអ្នកញ៉ាំ៖ ចូរញ៉ាំអាហារក្តៅៗ និងចម្អិនឆ្អិនល្អ។ ចៀសវាងញ៉ាំបន្លែ និងផ្លែឈើឆៅលុះត្រាតែអ្នកអាចបកសំបកវាចេញបាន។ ចូរចៀសវាងញ៉ាំសាច់ឆៅ ឬមិនទាន់ឆ្អិនល្អ ព្រមទាំអាហារធ្វើពីទឹកដោះគោ។
- ប្រយ័ត្នអ្វីដែលអ្នកផឹក៖ ចូរផឹកទឹកដបបរិសុទ្ធ, ទឹកក្រូចមានជាតិហ្គាស, ស្រាបៀ ឬស្រាដែលមានការវេចខ្ចប់ត្រឹមត្រូវ។ ចូរចៀសវាងទឹកចេញពីក្បាលរ៉ូមីណេ និងទឹកកកដុំតូចៗ។ ចូរប្រើទឹកដបបរិសុទ្ធសម្រាប់ការដុសធ្មេញ។ ចូរធ្វើយ៉ាងណាអោយមាត់អ្នកបិទពេលកំពុងតែងូតទឹក។ ភេសជ្ជៈដែលបានមកពីទឹកដាំពុះដូចជា កាហ្វេ និងតែគឺមានសុវត្ថិភាពល្អ។ ចូរចាំថា គ្រឿងស្រវឹង និងកាហ្វេអ៊ីនអាចធ្វើអោយការរាគ និងខ្សោះជាតិទឹកកាន់តែធ្ងន់ធ្ងរបាន។
- សួរគ្រូពេទ្យអំពីការប្រើថ្នាំ៖ បើសិនជាអ្នកនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឈន៍រយៈពេលយូរ ចូរសុំអោយគ្រូពេទ្យចេញថ្នាំ មុនពេលអ្នកចេញដំណើរផងទៅ។ ករណីបែបនេះវាអាចជួយបន្ថយការប្រឈមនឹងជំងឺរាគបាន។
[/expander_maker]
វិធីបញ្ជាក់ថាអ្នកមានរាគរូស?
តេស្តដើម្បីកំណត់ថាអាការៈរាគបង្កឡើងដោយមូលហេតុអ្វីនោះមានដូចជា៖
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
- ការពិនិត្យលើរាងកាយ៖ អ្នកនឹងត្រូវគ្រូពេទ្យវាស់កម្តៅថាតើមានបញ្ហាក្តៅខ្លួនឬអត់។ សម្ពាធឈាម និងជីពចរក៏ត្រូវយកដែរដើម្បីរកមើលសញ្ញានៃការខ្សោះជាតិទឹក។ គ្រូពេទ្យប្រហែលជាពិនិត្យទៅលើពោះថាតើមានការឈឺពោះឬអត់។
- រំលឹកដល់ការប្រើថ្នាំរបស់អ្នក៖ គ្រូពេទ្យប្រហែលជាសួរអំពីការប្រើថ្នាំគ្រប់ប្រភេទរបស់អ្នក។ ជាមួយគ្នានេះដែរ អ្នកក៏គួរតែប្រាប់គ្រូពេទ្យអំពីថ្នាំគ្រប់ប្រភេទដែលអ្នកកំពុងតែប្រើប្រាស់។
- តេស្តឈាម៖ តេស្តរាប់គ្រាប់ឈាមប្រហែលជាជួយកំណត់បានថាអាការៈរាគរបស់អ្នកបង្កឡើងដោយសារមូលហេតុអ្វីបាន។
- តេស្តលាមក៖ គ្រូពេទ្យប្រហែលជាណែនាំអោយអ្នកធ្វើតេស្តលាមកដើម្បីកំណត់ថាការរាគនោះបណ្តាលមកពីបាក់តេរី ឬប៉ារ៉ាស៊ីត។
[/expander_maker]
ពេលណាត្រូវទៅជួបពេទ្យ
អ្នកគួរតែនាំគេទៅអោយពេទ្យពិនិត្យបើសិនជាការរាគនោះមិនធូរស្បើយក្នុងរយៈពេល ២៤ម៉ោង ឬ៖
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
- ខោទឹកនោមមិនសើមទឹកនោមរយៈពេលចាប់ពី ៣ម៉ោងឡើងទៅ
- ក្តៅខ្លួនលើសពី ៣៩អង្សាសេរ
- លាមកខ្មៅ ឬឈាម
- ស្ងួតមាត់ ឬយំគ្មានទឹកភ្នែក
- ងងុយដេក, សន្លឹម, មិនឆ្លើយតប ឬកាចខុសពីធម្មតា
- ពោះ, ភ្នែក ឬថ្ពាល់រូងខូង
- ស្បែកយារ
[/expander_maker]
ការរាគរូសអាចសម្លាប់អ្នកជំងឺដោយរបៀបណា?
ការរាគរូសអាចសម្លាប់អ្នកជំងឺនៅពេលដែល អ្នកជំងឺបាត់បង់ជាតិទឹកច្រើនពីក្នុងខ្លួនរហូតដល់ខ្សោះជាតិទឹក និងបាត់បង់អេឡិចត្រូលីត្រសំខាន់ៗ ដែលជួយដល់មុខងារបេះដូង និងសាច់ដុំ។ ករណីបែបនេះអាចនឹងយកជីវិតអ្នកជំងឺបានយ៉ាងងាយជាពិសេសទារកតូចៗ បើសិនមិនមានការព្យាបាលបានទាន់ពេលវេលាទេ។
តើអ្នកអាចដោះស្រាយអ្វីនៅផ្ទះដើម្បីប្រឆាំងនឹងភាពរាគរូសនេះទេ?
អាការៈរាកភាគច្រើននឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីថ្ងៃ។ ដើម្បីជួយបំបាត់រោគសញ្ញាអ្នកគួរតែសាកល្បងដូចខាងក្រោមនេះ៖
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
- ផឹកទឹកអោយបានច្រើនដូចជា ទឹកធម្មតា, ទឹកស៊ុប និងទឹកផ្លែឈើរាល់ថ្ងៃ។ ចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង។
- បន្ថែមអាហាររឹងនិងមានជាតិសរសៃបន្តិចម្តងៗនៅពេលលាមករឹងមកវិញ។ ចូរញ៉ាំស៊ុត បាយ ឬសាច់មាន់។
- ចៀសវាអាហារដូចជា ផលិតផលធ្វើពីទឹកដោះគោ, អាហារសម្បូរជាតិខ្លាញ់។
- ប្រើថ្នាំបំបាត់ការរាគ៖ ថ្នាំបំបាត់ការរាគដែលមិនចាំបាច់មានវេជ្ជបញ្ជាដូចជា Loperamide (Imodium A-D) និង Bismuth Subsalicylate (Pepto-Bismol) ប្រហែលជាជួយបន្ថយចំនួននៃការរាគបាន។ ប៉ុន្តែចំពោះការរាគដែលបណ្តាលមកពីការបង្ករោគដោយបាក់តេរី ឬប៉ារ៉ាស៊ីតប្រហែលជាកាន់តែធ្ងន់ធ្ងរទៅវិញទេនៅពេលប្រើថ្នាំប្រភេទនេះ ព្រោះវាមិនអាចព្យាបាលអាការៈរាគបានឡើយ។ ជាមួយគ្នានេះដែរ ថ្នាំទាំងនេះមិនមានសុវត្ថិភាពសម្រាប់កូនក្មេងឡើយ។
- ប្រើថ្នាំ ប្រូបាយអូទិច៖ ប្រូបាយអូទិចផ្ទុកទៅដោយបាក់តេរីមានជីវិតដែលមានលក្ខណៈស្រដៀងគ្នានឹងបាក់តេរីផ្តល់សុខភាពធម្មតាក្នុងប្រព័ន្ធរំលាយអាហារដែរ។ ប្រូបាយអូទិចប្រហែលជាជួយបង្កើនចំនួនបាក់តេរីល្អៗក្នុងពោះវៀនដើម្បីប្រឆាំងនឹងមេរោគក្នុងពោះវៀនដែរ។ ថ្នាំបំប៉នប្រូបាយអូទិចក៏អាចប្រើប្រាស់បានដែរ។
[/expander_maker]
តើពេទ្យព្យាបាលការរាគរូសយ៉ាងដូចម្តេច?
ករណីអាការៈរាកភាគច្រើនវានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរថ្ងៃដោយមិនបាច់ព្យាបាលអ្វីទាំងអស់។ បើសិនជាអ្នកធ្លាប់សាកល្បងផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលដោយខ្លួនឯងហើយនៅតែមិនបានទទួលជោគជ័យទៀតនោះ គ្រូពេទ្យប្រហែលជាណែនាំអោយប្រើថ្នាំ ឬការព្យាបាលផ្សេងៗជាមិនខាន។
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
ថ្នាំផ្សះ
ថ្នាំផ្សះប្រហែលជាអាចជួយព្យាបាលអការៈរាគដែលបណ្តាលមកពីបាក់តេរី ឬប៉ារ៉ាស៊ីតបាន។ បើសិនបង្កឡើងដោយវីរុស ការប្រើថ្នាំផ្សះនឹងមិនអាចជួយអ្វីបានឡើយ។
ការព្យាបាលដោយបង្រ្គប់ជាតិទឹកដែលបាត់បង់
គ្រូពេទ្យទំនងជាណែនាំអោយអ្នកធ្វើការបង្គ្រប់ជាតិទឹក និងជាតិអំបិលដែលបាត់បង់ក្នុងពេលរាគជាមិនខានទេ។ ភាគច្រើន ការបង្គ្រប់ជាតិទឹកមានន័យថាជាការទទួលទានទឹក, ទឹកផ្លែឈោះ ឬទឹកស៊ុប។ បើសិនជាការទទួលទានទឹកធ្វើអោយអ្នកឈឺក្រពះ ឬរាគទៀតនោះ គ្រូពេទ្យនឹងបញ្ចូលជាតិទឹកតាមសេរ៉ូមវិញ។
ទឹកធម្មតាគឺជាវិធីសាស្រ្តដ៏ល្អមួយដើម្បីបង្គ្រប់ជាតិដែលបាត់បង់ ប៉ុន្តែវាមិនមានជាតិសូដ្យូម និងអេឡិចត្រូលីត្រដែលអ្នកត្រូវការដើម្បីរក្សាការលោតរបស់បេះដូងឡើយ។ ការកង្វះកម្រិតជាតិទឹក និងជាតិរ៉ែក្នុងខ្លួននឹងធ្វើអោយមានអតុល្យភាពអេឡិចត្រូលីត្រ ដូច្នេះវានឹងបង្កទៅជាបញ្ហាធ្ងន់ធ្ងរជាមិនខាន។ អ្នកអាចរក្សាកម្រិតអេឡិចត្រូលីត្របានតាមរយៈការទទួលទានទឹកផ្លែឈើច្របាច់ដែលមានជាតិប៉ូតាស្យូមច្រើន ឬញ៉ាំស៊ុបដែលមានជាតិសូដ្យូម។
ផ្លាស់ប្តូរថ្នាំដែលអ្នកកំពុងតែប្រើប្រាស់
បើសិនជាគ្រូពេទ្យកំណត់ថាការប្រើថ្នាំផ្សះធ្វើអោយអ្នកមានអាការៈរាគ គ្រូពេទ្យប្រហែលជាផ្លាស់ប្តូរបៀបព្យាបាលតាមរយៈការបន្ថយកម្រិតប្រើប្រាស់ ឬផ្លាស់ប្តូរថ្នាំណាផ្សេងមួយទៀត។
ការព្យាបាលមូលហេតុ
បើសិនជាអាការៈរាគរបស់អ្នកបង្កឡើងដោយជំងឺធ្ងន់ធ្ងរណាមួយដូចជា ជំងឺរលាកពោះវៀន គ្រូពេទ្យនឹងប្រើថ្នាំដើម្បីគ្រប់គ្រងជំងឺនោះ។ អ្នកក៏ប្រហែលជាត្រូវបញ្ជូនអោយទៅពិគ្រោះជាមួយអ្នកជំនាញបន្ថែមទៀតជាពិសេស អ្នកជំនាញខាងក្រពះពោះវៀន ដែលអាចជួយផ្តល់ដំបូន្មានសម្រាប់គម្រោងនៃការព្យាបាលដល់អ្នកបាន៕
[/expander_maker]