រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះថា បានរកឃើញអ្នកឆ្លងថ្មី ៥៨៨នាក់ទៀត ខណៈជាសះស្បើយមាន ៤១៥ នាក់ និងស្លា.ប់ ៧ នាក់ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងករណីឆ្លងខាងលើនេះ មានករណីឆ្លងសហគមន៍ ៥៦៨ នាក់ និងអ្នកដំណើរពីបរទេស ២០ នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងសរុបមាន 28,825 នាក់ អ្នកជាសះស្បើយ 21,315 នាក់ និងអ្នកស្លាប់203 នាក់ ៕