ការឈឺចាប់នៅកញ្ចឹងករអាចបង្កឡើង ឬកាន់តែធ្ងន់ធ្ងរទៅៗតាមរយៈជំហររាងកាយមិនត្រឹមត្រូវ។ ដូច្នេះចូរប្រាកដថា ជំហរដែលអ្នកធ្វើនោះគឺមានលក្ខណៈត្រឹមត្រូវមិនថាអ្នកអង្គុយនៅតុ និងធ្វើដំណើរទៅណាមកណា។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការគ្រប់គ្រងលើអាការៈឈឺកញ្ចឹងករ៖
- ចូរធ្វើខ្លួនឲ្យត្រង់ ដោយធ្វើយ៉ាងណាឲ្យសន្លាក់ត្រគាក និងស្មានៅលើបន្ទាត់មួយត្រង់ និងស្មាទៅត្រចៀកឲ្យត្រង់ដែរ
- ចូរឧស្សាហ៍សម្រាកពីការងារជាទៀងទាត់។ ចូរក្រោកឈរឡើង ធ្វើចលនាចុះឡើង និងពុតពែនខ្លួន
- ចូរដាក់កុំព្យូទ័រឲ្យនៅត្រង់នឹងភ្នែក។ ចូរបត់ជង្គង់នៅក្រោមត្រគាកបន្តិច និងដាក់ដៃនៅលើកន្លែងដាក់ដៃលើកៅអី
- ចូរជ្រើសរើសការស្រាប់សម្លេង Loud ឬប្រើកាស នៅពេលស្តាប់សម្លេងទូរស័ព្ទ។ មិនត្រូវគៀបទូរសព័្ទនិយាយនៅចន្លោះត្រចៀកនិងស្មាឡើយ
- បើសិនជាអ្នកមានកាបូបធ្ងន់ៗ ចូរកុំស្ពាយវានៅលើស្មាយូរពេក ព្រោះវាអាចធ្វើឲ្យរោយដល់កញ្ចឹងករបាន
- ចូរអនុវត្តគេងដោយប្រើជំហររាងកាយដែលល្អ ដោយក្បាល និងកធ្វើយ៉ាងណាស្ថិតក្នុងបន្ទាត់មួយត្រង់៕