ថ្លើម គឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការសម្អាតថ្លើម គឺសំខាន់ណាស់ក៏ព្រោះរាងកាយបង្កើតជាតិពុលនិងសារធាតុបង្កជំងឺមហារីកជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ។ អ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងរបស់យើង ក៏ដូចជាថ្លើម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងនូវអាហារល្អៗមួយចំនួនដែលអ្នកគួរទទួលទានដើម្បីជម្រុញមុខងារថ្លើមដំណើរការតួនាទីបានកាន់តែប្រសើរ ៖
១. តែបៃតង
តែបៃតងជាប្រភពដ៏ល្អបំផុតនៃសារធាតុ catechins ដែលចាំបាច់សម្រាប់រក្សាសុខភាពថ្លើមទប់ស្កាត់បញ្ហា។ ទោះជាយ៉ាងណាអ្នកគួរទទួលទានតែបៃតងត្រឹមពី ២ ទៅ ៣ពែងក្នុងមួយថ្ងៃបានហើយ។
២. ខ្ទឹមស
ខ្ទឹមសមានផ្ទុកសម្បូរទៅដោយសារធាតុ allicin ដែលជួយសម្អាតថ្លើមបានយ៉ាងប្រសើរ។ ការទទួលទានខ្ទឹមស គឺជាមធ្យោបាយបែបធម្មជាតិល្អបំផុតដើម្បីសម្អាតថ្លើម។ ខ្ទឹមសមានផ្ទុកនូវសារធាតុប្រឆាំងនឹងបាក់តេរី រួមទាំងអុកស៊ីដង់ដែលល្អចំពោះសុខភាពថ្លើម។ ព្យាយាមទទួលទានខ្ទឹមស ដោយបន្ថែមវាចូលជាមួយរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ក្រៅពីល្អចំពោះថ្លើម ខ្ទឹមសក៏មានប្រសិទ្ធិភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។ ខ្ទឹមសថែមទាំងមានផ្ទុកនូវសារធាតុសេលេញ៉ូមដែលមានអត្ថប្រយោជន៍ណាស់ សម្រាប់ការបន្សាបជាតិពុល ហើយវាក៏ជួយបំពេញនូវកង្វះនៃសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលចាំបាច់ចំពោះសុខភាពរាងកាយទៀតផង។
៣. ប្រេងអូលីវ
ប្រេងអូលីវសុទ្ធអាចជួយថ្លើមបានជាច្រើននៅពេលទទួលទានក្នុងកម្រិតមធ្យម។ វាផ្ដល់នូវជាតិខ្លាញ់ lipid ដែលប្រើប្រាស់ជាតិពុលក្នុងរាងកាយ ដូច្នេះវារួមចំណែកជាផ្នែកមួយជួយសម្រួលការងាររបស់ថ្លើម។
៤. ក្រូចថ្លុង
ជាប្រភពដ៏ប្រសើរនៃសារធាតុ naringenin និងសារធាតុ naringin ដែលជួយការពារថ្លើមបន្សាបជាតិពុល។ ដូច្នេះកុំភ្លេចបន្ថែមទឹកក្រូចថ្លុងស្រស់ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៥. បន្លែបៃតង
ជាប្រភពដ៏ប្រសើរបំផុតនៃសារធាតុចិញ្ចឹមសំខាន់ៗដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ។ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងជាតិរ៉ែក្នុងបន្លែបៃតងជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រយុទ្ធប្រឆាំងបាក់តេរីទប់ស្កាត់ការរលាកក្នុងថ្លើម ព្រមទាំងមានប្រសិទ្ធភាពបន្សាបជាតិពុលផងដែរ។
៦. ផ្លែបឺរ
ជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។
៧. រមៀត
រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែលជួយក្នុងការសម្អាតថ្លើម។ អ្នកអាចបន្ថែមម្ស៉ៅរមៀតទៅក្នុងអាហារផ្សេងៗប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពថ្លើមល្អ។
៦. មើមឆៃថាវក្រហម
ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា betalains ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនិងការរលាកជួយការពារសុខភាពថ្លើមគួរឱ្យកត់សម្គាល់។ អ្នកអាចទទួលទានទឹកមើមឆៃថាវស្រស់ ១កែវក្នុងមួយថ្ងៃ ឬទទួលទានមើមឆៃថាវហាន់រួចជាដុំៗចំនួន ១ ពែង ពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៧. ផ្លែបឺរ
ជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានទឹកបឺរក្រឡុក ឬផ្លែឈើនេះជាប្រចាំ។
៨. ក្រូចឆ្មារ
មានផ្ទុកសម្បូរទៅដោយវីតាមីនC រួមបញ្ចូលទាំងសារធាតុប្រឆាំងអុកស៊ីតកម្មនិងកម្ចាត់បាក់តេរីដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញដែលជួយអោយមុខងារថ្លើមកាន់តែល្អប្រសើរនិងបង្កើនដំណើរការនៃការបន្សាបជាតិពុលក្នុងរាងកាយ។
៩. ប៉េងប៉ោះ
ល្អណាស់សម្រាប់រក្សាសុខភាពថ្លើម ខណៈដែលវាជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកាត់បន្ថយការរលាកក្នុងថ្លើម ការរបួស ព្រមទាំងការពារប្រឆាំងជំងឺមហារីកថ្លើមទៀតផង។ អ្នកអាចទទួលទានទឹកប៉េងប៉ោះស្រស់ ១កែវក្នុងមួយថ្ងៃ ឬទទួលទានផ្លែប៉េងប៉ោះពី ២ ទៅ ៣ផ្លែក្នុងមួយថ្ងៃ។
១០. ការ៉ុត
ក្រៅពីល្អសម្រាប់សុខភាពភ្នែកហើយនោះ បន្លែមើមនេះក៏អាចជួយក្នុងការជម្រុញភាពរឹងមាំនៃថ្លើម និងថែមទាំងសម្អាតថ្លើមតាមបែបធម្មជាតិផងដែរ។ ការ៉ុតមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយថែមទាំងជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមនិងសារធាតុរ៉ែចាំបាច់ជាច្រើន។
សម្គាល់៖ ក្រៅពីរបបអាហារសុខភាពល្អ អ្នកក៏ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់មួយចំនួនដូចខាងក្រោមផងដែរ
១. លាងសម្អាតដៃឱ្យបានស្អាតញឹកញាប់
មួយក្នុងចំណោមគន្លឹះដ៏ងាយ ហើយសាមញ្ញបំផុតមួយដើម្បីថែរក្សាសុខភាពថ្លើម គឺការលាងសម្អាតដៃជាមួយសាប៊ូនិងទឹកឱ្យបានញឹកញាប់។ អ្នកក៏អាចលាងសម្អាតដៃជាមួយទឹកលាងដៃសម្លាប់មេរោគដែលមានផ្ទុកជាតិអាល់កុលបានផងដែរ។
២. ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការទទួលទានគ្រឿងស្រវឹងច្រើនជ្រុលអាចផលប៉ះពាល់គួរឱ្យព្រួយបារម្ភយ៉ាងណាចំពោះសុខភាពរាងកាយទាំងមូល រួមទាំងថ្លើម។ ដូច្នេះដើម្បីជាការប្រសើរប្រសិនបើមិនអាចផ្ដាច់បាន ចូរទទួលទានក្នុងកម្រិតមធ្យមដោយមិនគួរលើសពី ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសនិងច្រើនជាង ១ កែវ ដែរសម្រាប់នារី។
៣. រក្សាទម្ងន់ឱ្យបានត្រឹមត្រូវ
ការធាត់ជ្រុល ឬលើសទម្ងន់មិនត្រឹមតែជះឥទ្ធិពលលើសុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះថ្លើមដែរ។ ភាពធាត់ជ្រុលបង្កើនបរិមាណខ្លាញ់ច្រើនលើសក្នុងថ្លើមដែលអាចបង្កជាជំងឺខ្លាញ់រុំថ្លើមបានយ៉ាងងាយ។
៤. ធ្វើលំហាត់ប្រាណជាប្រចាំ
លំហាត់ប្រាណ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ។ ការធ្វើលំហាត់ប្រាណជាប្រចាំផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ដល់សុខភាពថ្លើមទប់ស្កាត់ការខូចខាតដោយសារភាពធាត់ជ្រុល។ អ្នកដែលមានបញ្ហាឡើងខ្លាញ់ច្រើនក្នុងថ្លើមក៏គួរធ្វើលំហាត់ប្រាណជាប្រចាំដើម្បីទប់ស្កាត់បញ្ហាកាន់តែធ្ងន់ធ្ងរ។
៥. មិនទប់នោមយូរ
នៅពេលអ្នកមានអារម្មណ៍ឈឺនោម ចូរប្រញាប់ទៅនោមភ្លាម កុំព្យាយាមទប់ ក៏ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ថ្លើមនិងតម្រងនោមបាន។ ជាពិសេសចំពោះការឈឺនោមនៅពេលព្រឹក គឺអ្នកមិនគួរទប់ឡើយ។
៦. គេងឱ្យបានគ្រប់គ្រាន់
ការគេងមិនគ្រប់មិនត្រឹមតែធ្វើអោយអ្នកបាក់សម្រស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលខ្លាំងក្លាចំពោះសុខភាពរាងកាយទាំងមូល រួមទាំងថ្លើម។ ក្រៅពីបង្កភាពស្ត្រេសលើថ្លើមហើយនោះ ការគេងមិនគ្រប់ក៏អាចបង្កជាជំងឺធាត់ជ្រុលដែលផ្សារភ្ជាប់នឹងបញ្ហាខ្លាញ់រុំថ្លើមផងដែរ។
៧. ឈប់ជក់បារី
ការជក់បារីជាប្រចាំអាចបណ្ដាលឲ្យមានផលប៉ះពាល់ចំពោះសុខភាពថ្លើម ក៏ដូចជាសមត្ថភាពក្នុងការបំពេញមុខងារ។ ការជក់បារីផលិតនូវសារធាតុគីមីគ្រោះថ្នាក់ដែលបំផ្លាញកោសិកាថ្លើម និងពន្យឺតដំណើរការនៃមុខងាររបស់ថ្លើមដែលធ្វើឱ្យថ្លើមប្រែជាគ្មានប្រយោជន៍ ហើយបណ្ដាលឱ្យខ្សោយថ្លើម។ ដូច្នេះចូរព្យាយាមបញ្ឈប់ ឬកែប្រែទម្លាប់នៃការជក់បារីរបស់អ្នក ដើម្បីរក្សាបាននូវសុខភាពល្អ៕