តើអ្នកមានយល់ថាខ្លួនមានកំហុសទេនៅពេលមិនបានញ៉ាំអាហារពេលព្រឹក ញ៉ាំកាហ្វេរាប់សិបកែវ ឬចេះតែទិញអាហារមិនផ្តល់សុខភាពដើម្បីញ៉ាំនៅកន្លែងធ្វើការ? ដូច្នេះវាគួរតែដល់ពេលបញ្ចប់ទម្លាប់អស់ទាំងនេះហើយ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការបង្កើតទម្លាប់ល្អៗដើម្បីអាចញ៉ាំអាហារកាន់តែមានសុខភាពល្អជាងមុន៖
- ចូរចាប់ផ្តើមថ្ងៃថ្មីជារៀងរាល់ថ្ងៃជាមួយនឹងអាហារមានតុល្យភាព ជាពិសេសអាហារពេលព្រឹកដែលផ្តល់សុខភាព ដោយក្នុងនោះត្រូវមានសាច់គ្មានខ្លាញ់ បន្លែផ្លែឈើ និងគ្រាប់ធញ្ញជាតិ
- ចូរពិនិត្យទៅលើជាតិកាហ្វេអ៊ីនដែលអ្នកញ៉ាំផង។ មានន័យថា អ្នកត្រូវញ៉ាំកាហ្វេមិនឲ្យច្រើនជាងបីពែងក្នុងមួយថ្ងៃទេ ហើយក៏មិនត្រូវថែមស្ករច្រើនដែរ
- ចូរធ្វើអាហារពេលថ្ងៃត្រង់រាល់ថ្ងៃ ហើយយកទៅញ៉ាំនៅកន្លែងធ្វើការផង ដូច្នេះអ្នកនឹងអាចគ្រប់គ្រងនូវអ្វីដែលអ្នកញ៉ាំបានហើយ។ ចូររៀបចំអាហារថ្ងៃទាំងនេះនៅពេលអ្នកមានពេលបានហើយ ជាពិសេសក្នុងថ្ងៃចុងសប្តាហ៍តែម្តង
- ចូរធ្វើយ៉ាងណារបបអាហារប្រចាំថ្ងៃ ត្រូវមានបន្លែ និងផ្លែឈើផង។ ចូរព្យាយាមញ៉ាំផ្លែឈើ ឬបន្លែថ្មីមួយជារៀងរាល់សប្តាហ៍
- ចូរធ្វើអាហារពេលយប់ញ៉ាំនៅផ្ទះ។ ចូររៀបចំអាហារឲ្យហើយមុនមួយម៉ោង ដូច្នេះអ្នកនឹងមិនអាចមានអារម្មណ៍ចង់ទៅញ៉ាំអីនៅខាងក្រៅផ្ទះឡើយ៕