ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាព៥ដែលងាយធ្វើឲ្យកូនក្នុងផ្ទៃរបួសខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយមិនគួរតែងតែខឹងច្រើនទេ ព្រោះនៅពេលដែលអ្នកខឹង សម្ពាធឈាមរបស់អ្នកនឹងអាចឡើងខ្ពស់ ដោយធ្វើឲ្យកូនក្នុងផ្ទៃពិបាកដកដង្ហើម។ ដូចនេះ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ មិនគួរខឹងច្រើននោះទេ។
- ស្ត្រីមានផ្ទៃពោះ ក៏មិនគួរហាត់ប្រាណក្រោយពិសារបាយឆ្អែតដែរ ព្រោះអាចធ្វើឲ្យអ្នករំលាយអាហារមិនបានល្អ ថែមទាំងអាចធ្វើឲ្យពោះអ្នកឈឺទៀតផង។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកចង់ក្អួតផងដែរ។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ ធ្វើឲ្យកូនលូតលាស់មិនបានល្អនោះទេ។
- ស្ត្រីមានផ្ទៃពោះ មិនអាចផាត់មុខច្រើនទេ ព្រោះសារធាតុដែលមានក្នុងម្សៅផាត់មុខទាំងនោះ អាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនគ្រប់រូបរាងឡើយ។ ជាពិសេស ក៏ងាយធ្វើឲ្យកូនកើតមានស្នាមដៅផងដែរ។
- អ្នកម្តាយមិនគួរតែងតែអង្គុយតងទាក់ខ្លានោះទេ ព្រោះអាចធ្វើឲ្យឈាមក្នុងរាងកាយអ្នកដើរមិនស្រួល។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃជាខ្លាំង៕