សព្វថ្ងៃនេះ មានកូនក្មេងជាច្រើនតែងតែមានទម្លាប់លេងiPad ព្រោះនៅពេលដែលឳពុកម្តាយរវល់ គេតែងតែទុកឱ្យកូនលេងជានិច្ច។ ដូចនេះវាក្លាយជាទម្លាប់ដែលធ្វើឱ្យកូនមិនអាចឃ្លាចឆ្ងាយពីវាបាន។ ខាងក្រោមនេះ health.com.khយើងខ្ញុំនឹងប្រាប់អ្នកពីយុទ្ធសាស្ត្រ៣ដែលអាចជួយអ្នកបាន។
- អ្នកត្រូវតែកំណត់ម៉ោងឱ្យកូនលេងឱ្យបានត្រឹមត្រូវ ដើម្បីនៅពេលដែលអ្នកយកពីគេ គេនឹងមិនរករឿង ហើយយំ។ ជាងនេះទៅទៀត អ្នកមិនត្រូវឱ្យកូនលេងហួសពី១ម៉ោងឡើយ ព្រោះវាប៉ះពាល់ដល់ភ្នែកខ្លាំងណាស់។ ដូចនេះនៅពេលដែលដល់ម៉ោងកំណត់ អ្នកត្រូវតែដកហូតពីកូនភ្លាម បើកូនមិនឱ្យ អ្នកអាចផាកពិន័យកូនបាន នោះថ្ងៃក្រោយគេនឹងអាចឱ្យអ្នកតាមសម្រួល។
- បើគេមិនព្រមឈប់លេង អ្នកអាចបង្វែរចំណាប់អារម្មណ៍របស់កូនទៅលើរឿងផ្សេង ដោយអាចបបួលគេគូសគំនូរ លេងល្បែងផ្សេងៗ អានរឿងនិទានឱ្យគេស្តាប់ ឬនាំគេទៅសួរច្បារដើរលេងក៏បាន ព្រោះនៅក្នុងសួនមានរបស់ក្មេងលេងជាច្រើន ដែលអាចធ្វើឱ្យគេភ្លេចពីគ្រឿងអេឡិចត្រូនិចផ្សេងៗបាន។
- អ្នកត្រូវតែធ្វើជាគំរូល្អដល់កូន ដោយអ្នកមិនត្រូវតែងតែលេងនៅចំពោះមុខកូនទេ ព្រោះនៅពេលដែលគេឃើញអ្នកលេង នោះគេនឹងឆ្ងល់ ហើយចង់លេងតាមអ្នក ដូចនេះនៅពេលដែលអ្នកចេញពីធ្វើការមកផ្ទះ អ្នកត្រូវតែទុកគ្រឿងអេឡិចត្រូនិចទាំងនេះនៅម្ខាង ហើយមកលេងជាមួយកូន នោះគេនឹងមិនចូលចិត្តលេងគ្រឿងអេឡិចត្រូនិចទាំងនោះឡើយ៕