ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាមានអាហារមួយចំនួនអាចជួយសម្រួលការរំលាយអាហារដែលចាំបាច់ណាស់ដើម្បីអាចស្រូបយកសារធាតុចិញ្ចឹមបានពេញលេញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ៖
១. ល្ហុង
ផ្លែឈើនេះមានផ្ទុកអង់ស៊ីមសម្រួលការរំលាយអាហារហៅថា papain។ វាសម្រួលដំណើរការរំលាយអាហារដោយជួយបំបែកប្រូតេអ៊ីន។ Papain ក្នុងផ្លែល្ហុងក៏ជួយទប់ទល់នឹងចង្កោមរោគសញ្ញាជំងឺរលាកពោះវៀនដូចជាទល់លាមកនិងហើមពោះផងដែរ។
២. យ៉ាអួរ
ជាប្រភពដ៏ប្រសើរនៃបាក់តេរីល្អៗដែលជួយរក្សាតុល្យភាពក្នុងពោះវៀន។ ការរក្សាបាននូវតុល្យភាពបាក់តេរីល្អក្នុងពោះវៀន គឺចាំបាច់ណាស់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ។
៣. ចេក
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងសារធាតុ pectin ដែលជួយសម្រួលចលនាពោះវៀន ព្រមទាំងការរំលាយកាបូអ៊ីដ្រាត។ ចេកក៏ជាអាហារជួយរក្សាកម្រិតនៃជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ផងដែរ។ ចូរព្យាយាមទទួលទានចេកជាប្រចាំ។
៤. ខ្ញី
ខ្ញីអាចរំញោចការផលិតទឹកមាត់ ទឹកប្រមាត់ និងអាស៊ីតក្រពះដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើការរំលាយអាហារ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែខ្ញី ឬរួមបញ្ចូលខ្ញីក្នុងរបបអាហារជាការស្រេច។
៥. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយកាត់បន្ថយការរលាកក្នុងក្រពះ ឬជញ្ជាំងពោះវៀនធំ។ ជាលទ្ធផលការរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើងនិងសម្រួលចលនាពោះវៀន។ ដូច្នេះដើម្បីជាការប្រសើរកុំភ្លេចទទួលទានត្រីសម្បូរខ្លាញ់។
៦. ផ្លែបឺរ
អ្វីដែលធ្វើឱ្យផ្លែបឺរល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងការស្រូបយកសារធារចិញ្ចឹមសំខាន់ៗបានកាន់តែមានប្រសិទ្ធភាពនោះ គឺដោយសារវាមានផ្ទុកសម្បូរទៅដោយជាតិសសៃនិងខ្លាញ់ល្អ monounsaturated fats។
៧. ផ្លែប៉ោម
មានផ្ទុកសម្បូរទៅដោយជាតិទឹកនិងជាតិសសៃដែលល្អណាស់សម្រាប់ការរំលាយអាហារ។ អ្នកគួរទទួលទានផ្លែឈើនេះទាំងសំបកដោយទទួលបានជាតិសសៃកាន់តែច្រើន។ ទោះជាយ៉ាងណាត្រូវលាងសម្អាតឱ្យបានស្អាតផងដែរមុនទទួលទាន។
៩. មើមឆៃថាវក្រហម
មានផ្ទុកសម្បូរទៅដោយសារធាតុ betaine ជាតិសសៃ និងជាតិទឹកដែលល្អណាស់សម្រាប់ដំណើរការរំលាយអាហារ។ មើមឆៃថាវក្រហមមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់បញ្ហាពាក់ព័ន្ធការរំលាយអាហារ ព្រមទាំងកម្ចាត់ជាតិពុលថែមទៀតផង។
១០. ត្រសក់
ត្រសក់មានផ្ទុកសម្បូរទៅដោយវីតាមីន ជាតិរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម។ តាមរយៈជាតិសសៃនិងជាតិទឹកខ្ពស់ ត្រសក់ជួយទប់ស្កាត់អាការៈទល់លាមកដោយបន្ទន់លាមកនិងចម្រួលចលនាពោះវៀន។ សារធាតុប្រឆាំងអុកស៊ីតកម្មក៏អាចជួយកម្ចាត់ជាតិពុលទប់ស្កាត់អាការៈពិបាករំលាយអាហារនិងការឆ្លងមេរោគក្នុងក្រពះ។
- អ្នកក៏ចាំបាច់ត្រូវចៀសវាងអាហារមួយចំនួនខាងក្រោមផងដែរ
អាហារសម្បូរខ្លាញ់, អាហារហឹរ, អាហារកែច្នៃ, សណ្ដែកប្រភេទ Legumes, គ្រឿងស្រវឹង, កាហ្វេអ៊ីន និងកម្រិតអាហារសម្បូរជាតិស្ករ៕