បញ្ហាឡើងស្នាមអ៊ុចខ្មៅៗលើបបូរមាត់? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកដោះស្រាយឡើយ ប៉ុន្តែគួរធ្វើបែបណាខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិកម្ចាត់ស្នាមអ៊ុចខ្មៅលើបបូរមាត់ ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សំឡីជ្រលក់លាបទឹកខ្មេះផ្លែប៉ោមលើបបូរមាត់កន្លែងដែលមានបញ្ហាស្នាមអ៊ុចខ្មៅ និងរងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
២. ប្រេងអាល់ម៉ុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ចុងម្រាមដៃជ្រលក់លាបម៉ាស្សាប្រេងអាល់ម៉ុន ១ ឬ ២ដំណក់លើបបូរមាត់ដែលមានស្នាមអ៊ុចខ្មៅៗជាការស្រច។ រងចាំសម្រាប់រយៈពេលពេញមួយយប់។ អ្នកគួរព្យាយាមលាបប្រេងអាលម៉ុនឱ្យបានជារៀងរាល់យប់។
៣. ក្រូចឆ្មារនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ជាមួយទឹកឃ្មុំក្នុងបរិមាណស្មើគ្នា។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើបបូរមាត់។ រងចាំសម្រាប់រយៈពេលប្រហែល ១០នាទី សឹមលាងសម្អាតចេញ។ អនុវត្តសារឡើងវិញ ២ដងក្នុងមួយថ្ងៃ។
៤. មើមឆៃថាវក្រហម
អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវយកឆៃថាវក្រហម ១បន្ទះដាក់ក្លាសេក្នុងទូរទឹកកកឱ្យត្រជាក់សម្រាប់រយៈពេលពី ២ ទៅ ៣នាទីសិន។ បន្ទាប់មកសឹមប្រើប្រាស់បន្ទះឆៃថាវនេះដុសថ្នមៗលើបបូរមាត់សម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញ។ ព្យាយាមអនុវត្តរាល់ថ្ងៃដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
៦. ស្ករស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារពី ២ ទៅ ៣ដំណក់ជាមួយស្ករស ១ស្លាបព្រាកាហ្វេ។ បន្ទាប់មកសឹមប្រើប្រាស់ល្បាយនេះដុសថ្នមៗលើបបូរមាត់ រួចសឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៧. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនត្រសក់ឱ្យម៉ដ្ឋ បន្ទាប់មកប្រើប្រាស់ទឹកត្រសក់ស្រស់ ឬត្រសក់ដែលកិនរួចនេះលាបលើបបូរមាត់។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ៕