ការទទួលទានថ្នាំបំបាត់ឈឺចាប់ដើម្បីដោះស្រាយបញ្ហាឈឺចាប់ចុករោយរាងកាយ និងអស់កម្លាំងអាចផ្ដល់ផលអវិជ្ជមានច្រើនជាងល្អ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើដូច្នេះថាតើគួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈឈឺចាប់រាងកាយ ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមបន្ថែមទឹកឃ្មុំចូល ហើយទទួលទាន។ អ្នកក៏អាចបន្ថែមទឹកខ្មេះផ្លែប៉ោមក្នុងអាងទឹកសម្រាប់ងូត ឬចូលត្រាំផងដែរ។
២. កញ្ចប់ទឹកកក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្អំទឹកកកមួយកញ្ចប់លើផ្នែកនៃរាងកាយដែលឈឺចាប់ចុករោយ។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមអនុវត្តសារឡើងវិញពី ២ ទៅ ៣ដង។ អនុវត្តឱ្យបាន ៣ដងជាប្រចាំ។
៣. ខ្ញី
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមខ្ញីប្រមាណ ៥សង់ទីម៉ែត្រក្នុងទឹកធម្មតា ១ពែង។ បន្ទាប់មកយកទៅដាក់ដាំឱ្យពុះ។ រម្ងាស់ ៥នាទី សឹមត្រងកាកចេញ។ បន្ថែមទឹកឃ្មុំចូលបន្តិចដើម្បីបង្កើនរសជាតិ និងទទួលទានឱ្យទាន់ក្ដៅឧណ្ហ។ អ្នកគួរព្យាយាមទទួលទានឱ្យបានពី ២ ទៅ ៣ ដងជាប្រចាំ។
៤. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្សៅរមៀត ១ស្លាបព្រាកាហ្វេក្នុងទឹកដោះគោក្ដៅ ១កែវ។ បន្ថែមទឹកឃ្មុំចូលបន្តិចនៅពេលភេសជ្ជៈចុះក្ដៅឧណ្ហៗ។ កូរឱ្យសព្វ សឹមទទួលទានឱ្យបានយ៉ាងហោចណាស់ម្ដងជាប្រចាំ។ អ្នកអាចព្យាយាមទទួលទានភេសជ្ជៈនេះនៅមុនពេលចូលគេងក៏ប្រសើរដើម្បីឆាប់គេងលក់បានស្កប់។
៥. ឈើអែម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្សៅឈើអែម ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមបន្ថែមទឹកឃ្មុំចូលមុនទទួលទានឱ្យបានម្ដងជាប្រចាំ។
- គន្លឹះទប់ស្កាត់បញ្ហាឈឺចាប់ចុករោយរាងកាយ និងអស់កម្លាំង
– គេងឱ្យបានច្រើនគ្រប់គ្រាន់
– ទទួលទានទឹកនិងសារធាតុរាវដទៃទៀតឱ្យបានច្រើនគ្រប់គ្រាន់
– ងូតទឹកក្ដៅឧណ្ហៗជាប្រចាំ
– គ្រប់គ្រងសីតុណ្ហភាពរាងកាយឱ្យបានត្រឹមត្រូវដោយរក្សាកម្ដៅ ឬភាពត្រជាក់នៅពេលចាំបាច់
– ដើម្បីចៀសវាងឱកាសនៃការឈឺចាប់ចុករោយរើឡើងវិញ ចូរពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីស្វែងរកដំណោះស្រា និងផ្លាស់ប្ដូររបៀបនៃការរស់នៅ៕