អាការៈរាគកម្រិតស្រាលមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដោះស្រាយបញ្ហានេះ ៖
១. ទឹកក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ម្ខាងក្នុងទឹកធម្មតា ១កែវ បន្ថែមអំបិល ១ចិប និងស្ករស ២ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមក្រេបរៀងរាល់ពី ២ ទៅ ៣នាទីម្ដង។
២. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ២ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១កែវ។ កូរឱ្យសព្វ សឹមបន្ថែមទឹកឃ្មុំបន្តិចចូលមុននឹងទទួលទាន។ អ្នកអាចទទួលទានល្បាយនេះឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ រហូតដល់ធូរស្បើយ។
៣. តែខ្ញី
មិនត្រឹមតែជួយដោះស្រាយបញ្ហាពិបាករំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែភេសជ្ជៈនេះក៏ល្អសម្រាប់បំបាត់អាការៈរាគបានយ៉ាងប្រសើរផងដែរ។ ការទទួលទានតែខ្ញីក្ដៅឧណ្ហៗ ១ ពែងអាចបន្ថយអាការៈឈឺចុករមួលក្នុងពោះដែលជាធម្មតាកើតអមមកជាមួយការរាគ។
៤. ទឹកដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកដូងស្រស់ៗ ១កែវជាប្រចាំ ឬក្រោយពេលរាគដើម្បីជួយបំពេញជាតិទឹកបន្ថែមសម្រាប់អាការៈរាគរូសកម្រិតស្រាល។
៥. តែបៃតង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលពី ៥ ទៅ ៧ នាទី។ ទទួលទានឱ្យទាន់ក្ដៅឧណ្ហៗក្រោយពេលត្រងកាកតែចេញ។ ទទួលទានឱ្យបានម្ដង ឬ ២ដងជាប្រចាំ។
៦. វីតាមីន A
កង្វះវីតាមីន A គឺមានទំនាក់ទំនងផ្សារភ្ជាប់នឹងហានិភ័យនៃអាការៈរាគ។ ដូច្នេះដើម្បីជាការប្រសើរចូរបង្កើនការទទួលទានអាហារសម្បួរវីតាមីន A ឬរួមបញ្ចូលអាហារប្រភេទនេះក្នុងរបបអាហារប្រចាំថ្ងៃ។ ប្រសិនបើចង់ប្រើប្រាស់ថ្នាំគ្រាប់វីតាមីន A ចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
អ្នកក៏ចាំបាច់ត្រូវចៀសវាងអាហារមួយចំនួនផងដែរដូចជាផលិតផលអាហារផ្សំឡើងពីទឹកដោះគោ, អាហារសម្បូរខ្លាញ់មិនល្អ, បន្លែឆៅ, កាហ្វេអ៊ីន, សាច់ជ្រូក, អាហារកែច្នៃ, ជាតិអាល់កុល, ជាតិផ្អែមសិប្បនិម្មត្តិជាដើម។