ទោះបីជាស្គាល់ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា “ទឹកខ្មេះផ្លែប៉ោម” ត្រូវយកមកប្រើបែបណាដើម្បីបំបាត់អាការៈឈឺបំពង់ក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តងាយៗប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមព្យាបាលអាការៈឈឺបំពង់ក ៖
១. រូបមន្តទឹកខ្មេះផ្លែប៉ោមនិងឈើអែម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេជាមួយម្សៅឈើអែម ១ស្លាបព្រាកាហ្វេ, ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ កូរឱ្យសព្វ សឹមទទួលទានយឺតៗ ឬខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ ចូរព្យាយាមអនុវត្តឱ្យបានពី ២ ទៅ ៣ដងជាប្រចាំ។
២. ទឹកខ្មេះផ្លែប៉ោមនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ២ស្លាបព្រាបាយជាមួយទឹកឃ្មុំ ២ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ ទទួលទានភេសជ្ជៈនេះឱ្យបានម្ដងជាប្រចាំ។
៣. ទឹកខ្មេះផ្លែប៉ោម និងម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយជាមួយម្សៅ Baking soda ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមប្រើប្រាស់ទឹកល្បាយនេះខ្ពុរមាត់ឱ្យបានពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។
៤. ទឹកខ្មេះផ្លែប៉ោមនិងទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហ ១កែវ។ អ្នកអាចបន្ថែមទឹកឃ្មុំបន្តិចចូលដើម្បីបង្កើនរសជាតិ។ ទទួលទានល្បាយនេះយឺតៗឱ្យបានពី ២ ទៅ ៣ដងជាប្រចាំ។
៥. ទឹកខ្មេះផ្លែប៉ោមនិងទឹកអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវលាយអំបិល ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវសិន បន្ទាប់មកសឹមបន្ថែមទឹកខ្មេះផ្លែប៉ោមប្រមាណ ១ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមប្រើប្រាស់ខ្ពុរមាត់ឱ្យបានច្រើនដងក្នុងមួយថ្ងៃដើម្បីពន្លឿនភាពជាសះស្បើយ។
សម្គាល់! រូបមន្តទឹកខ្មេះផ្លែប៉ោមមិនសាកសមសម្រាប់ស្ត្រីមានផ្ទៃពោះនិងស្ត្រីកំពុងបំបៅដោះកូនឡើយ៕