រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះថា បានរកឃើញករណីឆ្លងថ្មី៥៣៨នាក់ និងជាសះស្បើយ៥៣៤នាក់ និងស្លា.ប់ថ្មី១០នាក់បន្ថែមទៀត ។

ក្រសួងសុខាភិបាលបានបន្តថា រហូតដល់ថ្ងៃទី០៥ មិថុនា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៣៨នាក់ (ឆ្លងសហគមន៌ ៥០៩នាក់ នាំចូល ២៩នាក់) និងមានជាសះស្បើយ ៥៣៤នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកើន ៣៣៦១៣នាក់ និងចំនួនជាសះស្បើយសរុបកើន ២៦០៧៨នាក់ និងស្លាប់ថ្មី ១០នាក់ សរុបស្លាប់ ២៥២នាក់ ៕