បញ្ហាធុំក្លិនក្លៀកមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើរូបមន្តធម្មជាតិអ្វីខ្លះជួយបំបាត់ក្លិនក្លៀកមិនល្អ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពបំបាត់ក្លិនក្លៀកមិនល្អឆាប់រហ័ស ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ម្រាមដៃលាបជែលប្រទាលកន្ទុយក្រពើស្រស់បន្តិចលើក្លៀក។ រងចាំសម្រាប់រយៈពេលពេញមួយយប់ សឹមលាងសម្អាតចេញនៅពេលព្រឹកបន្ទាប់។ អនុវត្តដូចគ្នាសារឡើងវិញជាប្រចាំ។ អ្នកក៏អាចទទួលទានទឹកប្រទាលកន្ទុយក្រពើស្រស់ ១ពែងជារៀងរាល់ថ្ងៃ។
២. ទឹកក្រូចឆ្មារស្រស់
នោះក៏ព្រោះតែក្រូចឆ្មារមានលក្ខណៈសម្បត្តិសម្លាប់មេរោគ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារក្រោមក្លៀកជាការស្រេច។
៣. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងត្រង់ក្លៀកឱ្យបានពី ១ ទៅ ២ ដងក្នុងមួយថ្ងៃ ក្រោយពេលងូតទឹករួច។
៤. ទឹកប៉េងប៉ោះស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនប៉េងប៉ោះស្រស់ ១ផ្លែយកទឹកលាយជាមួយទឹកក្រូចឆ្មារស្រស់ប្រមាណ ២ដំណក់ឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើក្លៀក និងរងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៥. ម្ស៉ៅ baking soda និងទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបល្បាយលើក្លៀក និងរងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ ងូតទឹកសម្អាតចេញ និងអនុវត្តឱ្យបានម្ដងជាប្រចាំសម្រាប់រយៈពេលពី ២ ទៅ ៣សប្តាហ៍។
៦. ដំឡូងបារាំង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដំឡូងបារាំង ១បន្ទះដុសក្លៀក និងរងចាំសម្រាប់រយៈពេល ៣០នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច៕