បញ្ហាសន្លាក់ហ្គោដ (Gout) គឺជាបញ្ហានៃស្ថានភាពសុខភាពមួយដែលបណ្ដាលមកពីការកើនឡើងនូវជាតិអាស៊ីតអ៊ុយរិកច្រើនលើសក្នុងឈាម ហើយមានទំនាក់ទំនងទៅនឹងការរលាកសន្លាក់ឆ្អឹងខ្ចី។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) ជាតិអាស៊ីតអ៊ុយរិកច្រើនហួសអាចបង្កើតគ្រីស្តាល់ដូចម្ជុលនៅក្នុងសន្លាក់ដែលបង្កឱ្យមានការហើរ,ឡើងក្រហម និងឈឺចាប់ក្នុងសន្លាក់។ការជៀសវាងទទួលទានពពួកសត្វសន្ដាន (ខ្យង,ខ្ចៅ,លៀស,គ្រំ ជាដើម), សាច់ក្រហម, គ្រឿងស្រវឹង ឬជាតិអាល់កុល រួមទាំងអាហារផ្សេងទៀតដែលមានផ្ទុកជាតិ purine ខ្ពស់ អាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ហ្គោដបាន។ ប៉ុន្តែវិធីបែបធម្មជាតិដ័ងាយ ដើម្បីព្យាបាលបញ្ហារលាកសន្លាក់ហ្គោដ គឺការទទួលទានតែល្ហុង។ នោះក៏ព្រោះតែល្ហុងមានផ្ទុកសារធាតុ papain ដែលជាសារធាតុធម្មជាតិប្រឆាំងការរលាក, កាត់បន្ថយជាតិអាស៊ីតអ៊ុយរិក, កាត់បន្ថយការហើម និងឈឺចាប់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីគ្រឿងផ្សំ និងវិធីធ្វើតែល្ហុងព្យាបាលជំងឺរលាកសន្លាក់ហ្គោដប្រកបដោយប្រសិទ្ធិភាព ៖
– គ្រឿងផ្សំ ៖ ទឹកធម្មតា ៧៥០ មីលីលីត្រ, ល្ហុងខ្ចី ១៨០ ក្រាម (កាត់ជាដុំៗ) និងស្លឹកតែបៃតង ១ ស្លាបព្រាកាហ្វេ ឬតែបៃតង ២ កញ្ចប់ (កញ្ចប់តូចៗ)។
– របៀបធ្វើ ៖
១. ដាក់ទឹក និងល្ហុង ចូលក្នុងឆ្នាំងមួយ ហើយដាំឲ្យពុះ។
២. នៅពេលពុះ ទុករម្ងាស់តិចៗសម្រាប់រយៈពេលយ៉ាងហោចណាស់ប្រហែលជា ១០ នាទី សិន។
៣. បន្ថែមកញ្ចប់តែបៃតង ឬស្លឹកតែបៃតងចូល។
៤. ត្រាំ ឬឆុងតែដែលទើបបន្ថែមចូលនេះសម្រាប់រយៈពេល ៣ នាទីសិន។ ស្រងល្ហុងចេញសិន សឹមទទួលទានតែល្ហុងឲ្យទាន់ក្ដៅឧណ្ហៗ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីជាការប្រសើរ និងប្រាកដថា តែល្ហុង គឺជាជម្រើសដ៏ល្អនៃជំងឺរបស់អ្នក ចូរធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញសិន សឹមទទួលទាន៕