បញ្ហារមាស់ភ្នែកមិនពិបាកដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈរមាស់ភ្នែកយ៉ាងឆាប់រហ័ស ៖
១. បន្ទះត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ត្រសក់ ១ផ្លែជាបន្ទះមូលៗ។ បន្ទាប់មកដាក់ស្អំបន្ទះត្រសក់លើភ្នែកដែលបិទ។ រងចាំរហូតដល់បន្ទះត្រសក់ប្រែជាក្ដៅឧណ្ហៗ ឬលែងត្រជាក់ សឹមយកចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃជាប្រចាំ។
២. ថង់តែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រមូលថង់តែបៃតងដែលឆុងរួចចំនួន ២ថង់ ឬកញ្ចប់តូចៗ ដាក់ចូលក្នុងទូរទឹកកកសម្រាប់រយៈពេល ៣០នាទីឱ្យត្រជាក់។ បន្ទាប់មកសឹមយកមកស្អំលើភ្នែកដែលបិទ និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទីសិន សឹមយកចេញ។ អនុវត្តនៅពេលភ្នែកចាប់ផ្ដើមរមាស់។
៣. ទឹកដោះគោត្រជាក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះសំឡីជ្រលក់ក្នុងទឹកដោះគោត្រជាក់ រួចដាក់ស្អំលើភ្នែក។ រងចាំសម្រាប់រយៈពេលប្រហែល ១០នាទី សឹមយកចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
៤. ទឹក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងសម្អាតភ្នែកជាមួយទឹកស្អាតនៅពេលមានអារម្មណ៍រមាស់។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
៥. ទឹកប្រទាលកន្ទុយក្រពើស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកប្រទាលកន្ទុយក្រពើស្រស់ត្រជាក់ៗ និងដាក់ស្អំលើភ្នែកដែលបិទ។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមយកចេញ។ អនុវត្តឱ្យបានច្រើនដងក្នុងមួយថ្ងៃ។
៦. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឹគ្រាន់តែលាបទឹកឃ្មុំសរីរាង្គ ឬធម្មជាតិលើត្របកភ្នែកដែលបានបិទ និងរងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ៕