ពងបែកលើអណ្ដាតអាចបង្កការឈឺចាប់និងភាពរំខានជាខ្លាំង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិមួយចំនួនព្យាបាលអាការៈពងបែកមាត់ ឬលើអណ្ដាតឆាប់រហ័ស ៖
១. យ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរសុទ្ធ ១ពែងម្ដងក្នុងមួយថ្ងៃជាប្រចាំ។
២. ទឹកដោះគោ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកដោះគោស្រស់ឱ្យបាន ១កែវពី ២ ទៅ ៣ដងក្នុងមួយថ្ងៃជាប្រចាំ។
៣. ទឹកប្រទាលកន្ទុយក្រពើស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរមាត់ជាមួយទឹកប្រទាលកន្ទុយក្រពើស្រស់ឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៤. ទឹកអំបិល
ការខ្ពុរមាត់ជាមួយទឹកអំបិលជួយបន្ថយការឈឺចាប់ រលាក និងទប់ស្កាត់ការឆ្លងមេរោគ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ២ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វសិនមុននឹងខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃជាប្រចាំ។
៥. ទឹកឃ្មុំ
គ្រាន់តែលាបទឹកឃ្មុំផ្ទាល់លើពងបែកឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ ឬទទួលទានតែក្ដៅឧណ្ហៗជាមួយទឹកឃ្មុំជាការស្រេច។
៦. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀត ១ ស្លាបព្រាកាហ្វេក្នុងទឹកដោះគោក្ដៅ ១ កែវ។ កូរឱ្យសព្វ សឹមទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។ អ្នកក៏អាចលាយម្សៅរមៀតជាមួយទឹកឃ្មុំរហូតក្លាយជាល្បាយខាប់ៗសឹមលាបផ្ទាល់លើពងបែកនិងលាងសម្អាតចេញរយៈពេល ១០ ទៅ ១៥ នាទីក្រោយ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។
៧. វីតាមីន B
ពងបែកលើអណ្ដាតក៏អាចបណ្ដាលមកពីកង្វះវីតាមីន B ផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរបង្កើនការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន B ដូចជាស៊ុត ត្រីសាលម៉ុន គ្រាប់ធញ្ញជាតិ ទឹកដោះគោ ឈីស ជាដើម។ ទោះជាយ៉ាងណាប្រសិនបើអ្នកចង់ប្រើប្រាស់ថ្នាំគ្រាប់វីតាមីន B ត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន៕