ឈឺពោះខ្លាំងពេលមករដូវមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីសម្រាលអាការៈឈឺចាប់ពេលមករដូវ ៖
១. ប្រេងជីអង្កាម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងជីអង្កាមពី ៣ ទៅ ៤ដំណក់ជាមួយប្រេងដូង ២ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបម៉ាស្សាល្បាយផ្ទាល់ថ្នមៗលើពោះនិងខ្នងផ្នែកខាងក្រោម។ អនុវត្តម្ដងជាប្រចាំ។
២. តែផ្កា Chamomile
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែផ្កា Chamomile ១ថង់តូចក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេល ១០នាទី។ ទុកឱ្យចុះត្រជាក់បន្តិចសិន សឹមបន្ថែមទឹកឃ្មុំចូល។ កូរឱ្យសព្វ សឹមទទួលទានតែនេះយ៉ាងហោចណាស់ ២ដងជាប្រចាំ ពិសេស ១សប្តាហ៍មុនមករដូវ។
៣. តែខ្ញី
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ខ្ញីជាចំណិតតូចៗ រួចដាក់ចូលឆុងក្នុងទឹកក្តៅមួយពែងសម្រាប់រយៈពេលពីរបីនាទី ហើយទទួលទានឱ្យទាន់ក្ដៅឧណ្ហៗជាការស្រេច។ អ្នកអាចទទួលទានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
៤. វីតាមីន D
ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន D ឬរួមបញ្ចូលអាហារសម្បូរវីតាមីននេះក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើចង់បំបាត់អាការៈឈឺចាប់ ឬចុករមួលពេលមករដូវ។
៥. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់
ចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីបំបាត់អាការៈហើមពោះនិងឈឺចាប់ពេលមករដូវ។ ហើយទឹកក្ដៅឧណ្ហៗជាជម្រើសប្រសើរបំផុតក្នុងស្ថានភាពនេះដោយវានឹងជួយសម្រួលសាច់ដុំបំបាត់ការឈឺចាប់។
៦. តែបៃតង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងស្លឹកតែបៃតង ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែង សម្រាប់រយៈពេលពី ៣ ទៅ ៥នាទី។ ត្រងកាកចេញ និងទុកឱ្យចុះត្រជាក់បន្តិចសិន សឹមបន្ថែមទឹកឃ្មុំចូល។ ទទួលទានឱ្យទាន់ក្ដៅឧណ្ហៗពី ៣ ទៅ ៤ដងជាប្រចាំ។
៧. យ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរសុទ្ធ ១ពែងពី ៣ ទៅ ៤ដងជាប្រចាំនៅពេលមករដូវ។
៨. ទឹកប្រទាលកន្ទុយក្រពើស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកប្រទាលកន្ទុយក្រពើស្រស់ ៤ស្លាបព្រាបាយម្ដងក្នុងមួយថ្ងៃ ជាពិសេសពី ២ ទៅ ៣ថ្ងៃមុនពេលមករដូវ៕