រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះថា បានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ៧២៩នាក់ និងជាសះស្បើយចំនួន ៣៩៨នាក់ ខណៈមានករណីស្លាប់ថ្មីចំនួន១១នាក់ ។
ក្រសួងបានបន្តថា រហូតដល់ថ្ងៃទី០៩ មិថុនា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន៧២៩នាក់ (ឆ្លងសហគមន៌: ៦៧១នាក់ នាំចូល ៥៨នាក់) និងមានជាសះស្បើយ៣៩៨នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកើន៣៦២៤០នាក់ និងចំនួនជាសះស្បើយសរុបកើន២៩០៤៧នាក់ និងស្លាប់ថ្មី១១នាក់ សរុបស្លាប់២៨៩នាក់ ៕