រមៀតគឺជាគ្រឿងទេសដែលជួយស្បែកជាមួយនឹងអត្ថប្រយោជន៍ដ៏អស្ចារ្យ ប៉ុន្តែមានផលប៉ះពាល់នៅពេលដែលវាមិនត្រូវបានប្រើត្រឹមត្រូវ។ ឥទ្ធិពលចម្បងរបស់រមៀតលើរាងកាយគឺថា វាបន្ថយការរលាកដែលត្រូវបានគេប្រើប្រាស់នៅពេលមានបញ្ហាសុខភាពជាច្រើនមុខ។
រមៀតមានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើននៅពេលទទួលទានក្នុងបរិមាណចាំបាច់ ដែលមាននៅក្នុងអាហារ ប៉ុន្តែរមៀតអាចមានផលប៉ះពាល់នៅពេលទទួលទានច្រើន។ ខាងក្រោមនេះ គឺជាផលប៉ះពាល់របស់រមៀតនៅពេលដែលប្រើប្រាស់មិនត្រឹមត្រូវ៖
១. អាចបណ្តាលឱ្យចង្អោរនិងរាគ
សារធាតុ Curcumin ដែលជាសមាសធាតុសកម្មត្រូវបានរកឃើញនៅក្នុងរមៀត ច្រើនតែធ្វើឱ្យមានបញ្ហាដល់ក្រពះពោះវៀន ដែលបណ្តាលឱ្យរាគនិងចង្អោរ នៅពេលដែលញ៉ាំច្រើនពេក។
២. កង្វះជាតិដែក
ការទទួលទានរមៀតច្រើនពេក អាចរារាំងការស្រូបយកជាតិដែក។ ដូច្នេះអ្នកដែលខ្វះជាតិដែកគួរតែប្រយ័ត្ន កុំបន្ថែមរមៀតច្រើនពេកក្នុងអាហារប្រចាំថ្ងៃ ព្រោះវាអាចកាត់បន្ថយសមត្ថភាពរាងកាយក្នុងការស្រូបយកជាតិដែក។
៣. ចុះសម្ពាធឈាម
ខណៈពេលដែលសម្ពាធឈាមឡើងខ្ពស់វាមិនល្អទេ ហើយបើវាចុះទាបក៏ជាបញ្ហាដែរ។ រមៀតត្រូវបានគេបង្ហាញថា អាចបន្ថយសម្ពាធឈាមយ៉ាងខ្លាំងដល់កំរិតទាបបំផុត។ ដូច្នេះអ្នកត្រូវទទួលទានរមៀតតាមការណែនាំ៕