ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីអ្វីដែលងាយធ្វើឲ្យគ្រួសារអ្នកបែកបាក់គ្នា។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលកញ្ចក់អ្នកប្រេះ ឬបែក អ្នកមិនគួរបន្តប្រើទេ ព្រោះវាអាចធ្វើឲ្យមនោសញ្ចេតនាអ្នកទាំងពីរបែកបាក់យ៉ាងងាយ។ ដូចនេះ នៅពេលដែលកញ្ចក់អ្នកបែក អ្នកគួរតែផ្លាស់ប្តូរចេញ ទើបអាចរក្សាគ្រួសារអ្នកបានល្អ។
- អ្នកមិនគួរដាក់រូបចម្លាក់ក្នុងបន្ទប់គេងរបស់អ្នកឡើយ ព្រោះវាអាចធ្វើឲ្យអ្នកទាំងពីរងាយកើតមានបញ្ហានឹងគ្នាណាស់។ ដូចនេះ ដើម្បីចៀសពីជម្លោះ អ្នកគួរតែចៀសកុំតាំងរូបចម្លាក់ផ្តេសផ្តាសឲ្យសោះ។
- ក្នុងបន្ទប់គេងរបស់អ្នកមិនគួរចិញ្ចឹមត្រីឡើយ ព្រោះវាជាកន្លែងដែលអ្នកសម្រាក។ ប្រសិនជាអ្នកមានត្រីក្នុងនោះ នឹងអាចធ្វើឲ្យអ្នកទាំងពីរមិនងាយចុះសម្រុងនឹងគ្នាឡើយ។ ដូចនេះ អ្នកគួរតែចៀសកុំធ្វើរឿងទាំងនេះ ដើម្បីរក្សាគ្រួសារអ្នកបានយូរអង្វែង៕