ចង់សម្រកខ្លាញ់ក្បាលពោះ ប៉ុន្តែខ្ជិលហាត់ប្រាណលែងជាបញ្ហាទៀតហើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះកម្ចាត់ខ្លាញ់ក្បាលពោះយ៉ាងឆាប់រហ័សដោយមិនបាច់ហាត់ប្រាណ ៖
១. កាត់បន្ថយការទទួលទានអាហារនិងភេសជ្ជៈផ្អែមៗ
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការទទួលទានអាហារផ្អែមៗ ឬភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់អាចនាំឱ្យកើនទម្ងន់លើស។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមកម្រិត ឬកាត់បន្ថយការទទួលទានអាហារនិងភេសជ្ជៈប្រភេទនេះ។
២. បង្កើនការទទួលទានអាហារសម្បូរវីតាមីន C
មិនត្រឹមតែល្អចំពោះសុខភាពរាងកាយដោយពង្រឹងប្រព័ន្ធភាពស៊ាំប៉ុណ្ណោះទេ ប៉ុន្តែរបបអាហារមានផ្ទុកវីតាមីន C ខ្ពស់ក៏ជួយសម្រួលការរំលាយអាហារនិងគ្រប់គ្រងសម្ពាធឈាមផងដែរ។ អ្នកអាចព្យាយាមទទួលទានផ្លែឈើសម្បូរវីតាមីន C យ៉ាងហោចណាស់ ១ផ្លែក្នុងមួយថ្ងៃជាប្រចាំ។
៣. បង្កើនការទទួលទានប្រូតេអ៊ីន
ប្រូតេអ៊ីនក៏ចាំបាច់ណាស់ដើម្បីគ្រប់គ្រងភាពឃ្លានរបស់អ្នកនិងជួយបំពេញសារធាតុចិញ្ចឹមបន្ថែមក្នុងរបបអាហារ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រូតេអ៊ីនក៏ជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយផងដែរ។ របបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់អាចបង្កើនការដុតបំផ្លាញកាឡូរីបានចន្លោះពី ៨០ ទៅ ១០០ កាឡូរីក្នុងមួយថ្ងៃ។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានអាហារសម្បូរប្រូតេអ៊ីនទេនោះ អ្នកក៏មិនអាចស្រកទម្ងន់ ឬដុតបំផ្លាញខ្លាញ់ក្បាលពោះបានប្រសើរដូចចិត្តដែរ។
៤. រួមបញ្ចូលអាហារសម្បូរជាតិសសៃក្នុងរបបអាហារប្រចាំថ្ងៃ
ជាតិសសៃ គឺចាំបាច់ណាស់សម្រាប់ជួយដល់ការស្រកទម្ងន់។ ទោះជាយ៉ាងណាអ្នកគួរជ្រើសរើសអាហារមានផ្ទុកជាតិសសៃប្រភេទ viscous និង soluble ដែលមានប្រសិទ្ធភាពអាចពន្យឺតដំណើរការនៃការរំលាយអាហារ ក៏ដូចជាការស្រូបយកសារធាតុចិញ្ចឹម ដូច្នេះអាហារអាចស្ថិតនៅក្នុងក្រពះបានយូរម៉ោង។ ជាលទ្ធផលអ្នកនឹងមានអារម្មណ៍ឆ្អែតមិនឆាប់ឃ្លាន ហើយទប់ស្កាត់ការទទួលទានច្រើន។ សណ្ដែកខ្មៅ ផ្លែបឺរ ដំឡូងផ្អែម ប្រូខូលី ការ៉ុត ផ្លែប៉ោម ត្របែក គ្រាប់ផ្កាឈូករ័ត្ន និងទំពាំងបារាំងជាដើម មានផ្ទុកសម្បូរទៅដោយជាតិសសៃ viscous និង soluble។
៥. បង្កើនការទទួលទានអាហារមានផ្ទុកប្រូបាយអូទិក
ប្រូបាយអូទិកជួយសម្រួលប្រព័ន្ធរំលាយអាហារល្អសម្រាប់ការសម្រកខ្លាញ់ក្បាលពោះ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមរួមបញ្ចូលអាហារសម្បូរប្រូបាយអូទិកដូចជាយ៉ាអួរជាដើមក្នុងរបបអាហារប្រចាំថ្ងៃ។
៦. ព្យាយាមគ្រប់គ្រងស្ត្រេស
ស្ត្រេសក៏អាចជាកត្តាចម្បងបំផុតមួយដែលនាំឱ្យឡើងទម្ងន់កើនខ្លាញ់ក្បាលពោះផងដែរ។ នេះក៏ព្រោះតែនៅពេកអ្នកស្ត្រេស ឬតានតឹងក្នុងអារម្មណ៍រាងកាយទាមទារជាតិស្ករ ឬអាហារប្រភេទដែលនាំឱ្យកើនទម្ងន់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគ្រប់គ្រងស្ត្រេសតាមរយៈការធ្វើលំហាត់ប្រាណ ហាត់យូហ្កា និងធ្វើសមាធិ ឬសកម្មភាពណាដែលអ្នកពេញចិត្តគិតថាសាកសមសម្រាប់ខ្លួនឯង។
៧. ដើរលេងៗ ៣០នាទី
អ្នកមិនចាំបាច់ត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លាអ្វីឡើយ គ្រាន់តែដើរលេងៗសម្រាប់រយៈពេល ៣០នាទីក៏ជួយសម្រកខ្លាញ់ក្បាលពោះបានដែរ។ ការដើរជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយ និងដុតបំផ្លាញកាឡូរី ឬជាតិខ្លាញ់ដែលលើស៕