ចង់ឱ្យធ្មេញសជាងមុនតាមបែបធម្មជាតិមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិជួយឱ្យធ្មេញសជាងមុន ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមកន្លះស្លាបព្រាកាហ្វេជាមួយទឹកធម្មតា ១ពែង។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះមុនពេលដុសសម្អាតធ្មេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍នៅពេលព្រឹក។
២. ម្សៅ Baking soda និងទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ baking soda ១ស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេ។ បន្ទាប់មកដុសធ្មេញជាមួយល្បាយនេះ និងរងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទីសិន សឹមខ្ពុរសម្អាតក្នុងមាត់ជាមួយទឹកធម្មតា។ ត្រូវប្រាកដថាអ្នកមិនទុកល្បាយលើធ្មេញយូរពេក។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។ ក្រោយមកអនុវត្តត្រឹមម្ដងក្នុងចន្លោះពេលពី ៧ ទៅ ១០ថ្ងៃ។
៣. សំបកចេក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកាន់សំបកចេកជាដុំតូចៗ រួចដុសផ្នែកខាងក្នុងនៃសំបកចេកលើធ្មេញសម្រាប់រយៈពេល ១ ឬ ២នាទី។ ខ្ពុរសម្អាតក្នុងមាត់ជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ ឬឆ្លាស់ថ្ងៃគ្នារហូតដល់ទទួលបានធ្មេញដែលមានពណ៌សស្អាតដូចបំណង។
៤. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ម្រាមដៃដុសប្រេងដូងមួយចំនួនលើធ្មេញ (ត្រូវប្រាកដថាមិនលេបចូល)។ ខ្ពុរសម្អាតមាត់ធ្មេញឱ្យស្អាតជាមុនសិន សឹមដុសធ្មេញតាមក្រោយដូចពេលធម្មតា។ អនុវត្តរាល់ព្រឹក។
៥. ប្រេងល្ង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ប្រេងល្ងខ្ពុរឱ្យពេញក្នុងមាត់យឺតសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី។ ត្រូវប្រាកដថាអ្នកអនុវត្តរូបមន្តនេះនៅពេលមិនទាន់ទទួលទានអ្វី និងកុំលេបប្រេងចូល។ ក្រោយរយៈពេល ២០នាទី ខ្ជាក់ប្រេងចេញ និងប្រើប្រាស់ទឹកធម្មតាខ្ពុរសម្អាតក្នុងមាត់។ បន្ទាប់មកដុសធ្មេញចេញដូចពេលធម្មតាជាការស្រេច។ អនុវត្តម្ដងនៅពេលព្រឹក។
៦. អំបិលនិងក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធញវើ គឺគ្រាន់តែលាយអំបិលសមុទ្រ ១ស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មារស្រស់ ២ស្លាបព្រាកាហ្វេ។ បន្ទាប់មកប្រើប្រាស់ល្បាយនេះដើម្បីដុសសម្អាតធ្មេញដូចពេលធម្មតា។ អនុវត្ត ២ដងក្នុងមួយសប្តាហ៍។
៧. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយម្សៅរមៀតមួយចំនួនលើច្រាសដុសធ្មេញនិងដុសសម្អាតធ្មេញដូចពេលធម្មតា។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទីសិន សឹមខ្ពុរសម្អាតក្នុងមាត់ចេញជាមួយទឹកធម្មតា។ កុំភ្លេចដុសសម្អាតធ្មេញម្ដងទៀតជាមួយថ្នាំដុសធ្មេញរបស់អ្នក។ អនុវត្តសារឡើងវិញក្រោយរយៈពេលពី ២ ទៅ ៣ថ្ងៃក្រោយ ប្រសិនបើចាំបាច់។
៨. ស្លឹកត្របែក
បុកស្លឹកត្របែកដែលលាងស្អាត ២សន្លឹកឱ្យម៉ដ្ឋក្លាយជាល្បាយខាប់ៗ បន្ទាប់មកសឹមដុសលើធ្មេញ។ រងចាំសម្រាប់រយៈពេលប្រហែល ២នាទី សឹមខ្ពុរសម្អាតមាត់ចេញជាមួយទឹកធម្មតា និងដុសធ្មេញជាមួយថ្នាំដុសធ្មេញរបស់អ្នកតាមក្រោយ។ អនុវត្តឆ្លាស់ថ្ងៃគ្នាសម្រាប់រយៈពេលពី ២ ទៅ ៣ថ្ងៃ៕