តើអ្វីទៅហៅថាជំងឺពងទក?
ជំងឺពងទក គឺជាជំងឺដែលពងស្វាសមិនអាចធ្លាក់ចូលទៅក្នុងទីតាំងរបស់វាក្នុងថង់ពងស្វាសបានមុនពេលគេកើត។ ជាធម្មតា ពងស្វាសមួយត្រូវបានរងការកើតបញ្ហានេះ ប៉ុន្តែប្រហែល ១០ភាគរយប៉ុណ្ណោះដែលធ្វើឲ្យពងស្វាសទាំងពីរមិនធ្លាក់ចូលថង់ពងស្វាសមុនពេលកើត។
[expander_maker id=”1″ more=”អានបន្ត” less=”រំលង“]
ជំងឺពងទកមិនសូវកើតមានជាញឹកញាប់ឡើយ ប៉ុន្តែវាច្រើនកើតជាញឹកញាប់លើទារកភេទប្រុសដែលកើតមិនគ្រប់ខែ។
ភាគច្រើន ជំងឺពងទកនឹងធ្លាក់ចូលទៅក្នុងទីតាំងរបស់វាដោយខ្លួនឯងនៅពេលគេអាយុបាន ពីរទៅបីខែនៃជីវិត។ បើសិនជាកូនប្រុសអ្នកមានជំងឺពងទក ដែលមិនស្រួលបួលវិញដោយខ្លួនឯងទេ ការវះកាត់គឺត្រូវតែធ្វើហើយ។
[/expander_maker]
ពេលដែលសង្ស័យថាកូនអ្នកមានជំងឺពងទក?
វាគឺជាអ្វីដែលមិនបានមើលឃើញ ឬមានអារម្មណ៍ដឹងថាពងស្វាសនឹងធ្លាក់ចូលទៅក្នុងថង់ពងស្វាសដែរ ដែលនេះគឺជាសញ្ញាសំខាន់មួយនៃជំងពងទក។ ពងស្វាសបង្កើតឡើងនៅក្នុងពោះក្នុងពេលលូតលាស់។ ក្នុងរយៈពេលពីរខែចុងក្រោយនៃការលូតលាស់ធម្មតា ពងស្វាសនឹងធ្លាក់បន្តិចម្តងៗពីក្នុងពោះចូលទៅក្នុងថង់ពងស្វាស។ ករណីពងទក គឺដំណើរការនៃការធ្លាក់នេះត្រូវបានរាំងស្ទះ ឬពន្យាពេល។
តើជំងឺពងទកបង្កឡើងដោយអ្វី?
មូលហេតុពិតប្រាកដនៃជំងឺពងទកគឺមិនទាន់ដឹងឡើយ។ ការផ្សំចូលគ្នានៃហ្សែន សុខភាពម្តាយ និងកត្តាបរិស្ថានផ្សេងៗប្រហែលជារំខានដល់អ័រម៉ូន ការប្រែប្រួលរាងកាយ និងសកម្មភាពសរសៃប្រសាទដែលមានឥទ្ធិពលទៅលើការលូតលាស់របស់ពងស្វាស។
[expander_maker id=”1″ more=”អានបន្ត” less=”រំលង“]
កត្តាប្រឈមមុខ
កត្តាដែលអាចបង្កើនការប្រឈមនឹងជំងឺពងទកលើទារកទើបនឹងកើតមានដូចជា៖
- ទារកកើតមិនគ្រប់ទម្ងន់
- ទារកកើតមិនគ្រប់ខែ
- ប្រវត្តិគ្រួសារធ្លាប់មានជំងឺនេះ ឬបញ្ហាផ្សេងៗទៀតនៃការលូតលាស់ប្រដាប់ភេទ
- ជំងឺរបស់ទារកដែលអាចរំខានការលូតលាស់ដូចជា Down Syndrome ឬភាពមិនធម្មតានៃជញ្ជាំងពោះ
- ញ៉ាំគ្រឿងស្រវឹងក្នុងពេលមានផ្ទៃពោះ
- ម្តាយជក់បារីក្នុងពេលមានផ្ទៃពោះ ឬស្រូបផ្សែងបារីពីគេ
- ម្តាយប៉ះពាល់នឹងថ្នាំសម្លាប់សត្វល្អិត
[/expander_maker]
វិធីបញ្ជាក់ថាអ្នកមានជំងឺពងទក?
បើសិនជាកូនអ្នកមានជំងឺពងទកមែន គ្រូពេទ្យប្រហែលជាណែនាំឲ្យធ្វើការវះកាត់ដើម្បីកំណត់រោគវិនិច្ឆ័យ និងការព្យាបាលហើយ៖
[expander_maker id=”1″ more=”អានបន្ត” less=”រំលង“]
- ការឆ្លុះពោះដោយប្រើបំពង់៖ វាគឺជាការដាក់បំពង់ចូលទៅក្នុងពោះដោយមានកាំមេរ៉ានៅខាងចុងបំពុងនោះតាមរយៈរន្ធដ៏តូចមួយនៅលើពោះ។ ការធ្វើបែបនេះគឺដើម្បីចង់ដឹងថាទីតាំងរបស់ពងស្វាសនៅកន្លែងណានៃស្រោមពោះ។ ជាមួយគ្នានេះដែរ គ្រូពេទ្យអាចជួយដាក់ពងស្វាសដែលមិនធ្លាក់នោះឲ្យចូលទៅក្នុងកន្លែងរបស់វាវិញបានដែរ ប៉ុន្តែទាល់តែមានការវះកាត់បន្ថែមទៀតទើបបាន។
- វះបើកពោះ៖ វាគឺជាការវះបើកពោះ ឬគ្រលានរបស់កូនអ្នកដោយផ្ទាល់តាមរយៈការវះដ៏ធំនៅលើពោះលើករណីដែលចាំបាច់មួយចំនួន។
ក្រោយពីសម្រាលកូនរួច បើសិនជាគ្រូពេទ្យមិនអាចរកឃើញពងស្វាសក្នុងថង់ពងស្វាសទេ គាត់ប្រហែលជាតម្រូវឲ្យធ្វើតេស្តបន្ថែមទៀតដើម្បីកំណត់ថា តើពងស្វាសមិននៅទីនោះ ឬមិនមានពងស្វាសតែម្តង។
ការថតរូបភាពវេជ្ជសាស្រ្តដូចជា អេកូ និង MRI ជាទូទៅគឺមិនត្រូវបានណែនាំឲ្យធ្វើដើម្បីកំណត់រោគវិនិច្ឆ័យជំងឺពងទកឡើយ។
[/expander_maker]
ពេលណាត្រូវទៅជួបគ្រូពេទ្យ
ជំងឺពងទកជាធម្មតាត្រូវបានគេរកឃើញនៅពេលទារកត្រូវបានគេពិនិត្យរយៈពេលដ៏ខ្លីក្រោយពីសម្រាលរួច។ បើសិនជាកូនអ្នកមានជំងឺនេះមែន ចូរសួរគ្រូពេទ្យថាតើអ្នកគួរនាំកូនមកពិនិត្យញឹកញាប់ប៉ុណ្ណា។
[expander_maker id=”1″ more=”អានបន្ត” less=”រំលង“]
បើសិនជាពងស្វាសមិនត្រូវបានធ្លាក់ចូលទៅក្នុងថង់ពងស្វាសនៅពេលគេអាយុ ៤ខែទេ បញ្ហាប្រហែលជានឹងមិនអាចដោះស្រាយបានដោយខ្លួនឯងឡើយ។
ការព្យាបាលជំងឺពងទកនៅពេលកូននៅតែជាទារកប្រហែលជាអាចបន្ថយការប្រឈមនឹងផលវិបាកនៅថ្ងៃក្រោយបាន ដូចជា មិនអាចមានកូនបាន និងមហារីកពងស្វាស។
សម្រាប់ក្មេងប្រុសដែលធំៗហើយ
ដែលពងស្វាសធ្លាក់ចូលទៅក្នុងថង់ពងស្វាសធម្មតានៅពេលកើតប្រហែលជាអាចបាត់វិញនៅថ្ងៃក្រោយ។ រឿងនេះអាចជាសញ្ញាដែលបញ្ជាក់ថា៖
- Retractile Testicle: ដែលពងស្វាសឡើងទៅលើវិញនៅចន្លោះរវាងពងស្វាសនិងគ្រលាន ហើយអាចនឹងងាយដឹងតាមរយៈការស្ទាបប៉ះនៅពងស្វាសក្នុងពេលពិនិត្យ។ វាជារឿងធម្មតាទេ ហើយក៏ដោយសារតែការរេផ្លិចរបស់សាច់ដុំក្នុងថង់ពងស្វាសដែរ។
- Ascending Testicle: វាគឺជាការរត់ឡើងទៅលើវិញរបស់ពស្វាសទៅគ្រលានវិញ ហើយមិនអាចរុញចូលវិញដោយការប្រើដៃរុញឡើយ។
បើសិនជាអ្នកសម្គាល់ឃើញមានការប្រែប្រួលទាំងឡាយនៅក្នុងប្រដាប់ភេទរបស់កូនអ្នក ឬបារម្ភអំពីការលូតលាស់របស់គេ ចូរពិគ្រោះជាមួយគ្រូពេទ្យបន្ថែមទៅ។
[/expander_maker]
អ្នកអាចមានដំណោះស្រាយអ្វីនៅផ្ទះចំពោះជំងឺពងទក?
ទោះបីជាក្រោយពីវះកាត់ហើយក៏ដោយ យកល្អគួរតែពិនិត្យទៅលើពងស្វាសបន្ថែមទៀតដើម្បីប្រាកដថាវាលូតលាស់បានធម្មតាហើយ។
[expander_maker id=”1″ more=”អានបន្ត” less=”រំលង“]
អ្នកអាចជួយកូនប្រុសអ្នកតាមរយៈការយល់ដឹងអំពីការលូតលាស់រាងកាយគេ។ ចូរពិនិត្យទៅលើទីតាំងពងស្វាសកូនអ្នកក្នុងពេលស្លៀកខោទឹកនោម និងងូតទឹក។
នៅពេលកូនអ្នកជិតឈានដល់ពេញវ័យ ហើយអ្នកកំពុងតែនិយាយអំពីអ្វីដែលជាការប្រែប្រួលរាងកាយនោះ ចូរពន្យល់គេពីរបៀបដែលគេពិនិត្យពងស្វាសដោយខ្លួនឯងផង។ ការពិនិត្យពងស្វាសខ្លួនឯងនឹងក្លាយទៅជាជំនាញដ៏សំខាន់សម្រាប់រកមើលដុំសាច់នានាទាន់ពេលវេលា។[/expander_maker]
គ្រូពេទ្យព្យាបាលជំងឺពងទកយ៉ាងដូចម្តេច?
គោលបំណងនៃការព្យាបាលគឺត្រូវយកពងស្វាសដែលមិនធ្លាក់នោះទៅដាក់នៅទីតាំងរបស់វាវិញក្នុងថង់ពងស្វាស។
[expander_maker id=”1″ more=”អានបន្ត” less=”រំលង“]
ការព្យាបាលមុនអាយុ១ឆ្នាំប្រហែលជាអាចបន្ថយការប្រឈមនឹងផលវិបាកនៃជំងឺពងទកនេះបានដូចជា ការមិនអាចមានកូនបាន និងមហារីកពងស្វាស។ ការព្យាបាលកាន់តែលឿនកាន់តែល្អ ប៉ុន្តែគេណែនាំថា ការវះកាត់គួរតែធ្វើមុនពេលទារកអាយុ ១៨ខែ។
ការវះកាត់
ជំងឺពងទកជាធម្មតាត្រូវព្យាបាលដោយវះកាត់។ គ្រូពេទ្យវះកាត់នឹងធ្វើការកែសម្រួលយ៉ាងប្រុងប្រយ័ត្នទៅលើពងស្វាសដើម្បីទម្លាក់ចូលទៅក្នុងថង់ពងស្វាស និងដេរវាឲ្យជាប់នៅហ្នឹងកន្លែង។ រឿងនេះអាចធ្វើបានទាំងការចោះបំពង់ ឬវះបើកតាមពោះ។
នៅពេលកូនអ្នកធ្វើការវះកាត់ គឺត្រូវពឹងទៅលើកត្តាមួយចំនួនដូចជា សុខភាពគេ និងភាពពិបាកនៃការវះកាត់នេះដែរ។ គ្រូពេទ្យវះកាត់ទំនងជាណែនាំឲ្យធ្វើការវះកាត់នៅពេលកូនអ្នកអាយុប្រហែល ៦ខែ និងមុនអាយុ ១២ខែ។ ការវះកាត់កាន់តែលឿនកាន់តែបន្ថយផលវិបាកនៅថ្ងៃក្រោយ។
ករណីខ្លះ ពងស្វាសប្រហែលជាលូតលាស់មិនសូវល្អ មានជាលិកាមិនធម្មតា ឬងាប់ផង។ គ្រូពេទ្យវះកាត់នឹងកាត់ជាលិកាពងស្វាសនេះចេញដែរ។ បើសិនជាកូនអ្នកក៏នឹងមានក្លននៅគ្រលានដែលជាប់ទាក់ទងនឹងជំងឺពងទកដែរនោះ ក្លននេះនឹងត្រូវព្យាបាលក្នុងពេលជាមួយគ្នាទៀត។
ក្រោយពីវះកាត់រួច គ្រូពេទ្យវះកាត់នឹងតាមដានពងស្វាសដើម្បីចង់ដឹងថា វាបន្តលូតលាស់ មានមុខងារត្រឹមត្រូវ និងនៅហ្នឹងកន្លែងដែរឬអត់។ ការតាមដានមានដូចជា៖
- ការពិនិត្យរាងកាយ
- ការពិនិត្យដោយថតអេកូនៅពងស្វាស
- ធ្វើតេស្តកម្រិតអ័រម៉ូន
ការព្យាបាលដោយអ័រម៉ូន
ការព្យាបាលបែបនេះគឺជាការចាក់នូវអ័រម៉ូន Human Chorionic Gonadotropin (HCG). អ័រម៉ូនមួយនេះអាចធ្វើឲ្យពងស្វាសធ្លាក់ចូលទៅក្នុងថង់ពងស្វាសបាន។ ការព្យាបាលដោយអ័រម៉ូនមិនសូវត្រូវបានគេណែនាំឲ្យធ្វើឡើយ ដោយសារតែវាមិនសូវមានប្រសិទ្ឋភាពដូចការវះកាត់ឡើយ៕
[/expander_maker]