កំពុងជួបប្រទះបញ្ហារលាកអញ្ចាញធ្មេញមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការទប់ទល់បញ្ហារលាកអញ្ចាញធ្មេញ ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់មួយជាន់លើអញ្ចាញដែលទទួលរងផលប៉ះពាល់។ អ្នកអាចទុកចោលបែបនេះ ឬខ្ពុរសម្អាតក្នុងមាត់ជាមួយទឹកធម្មតាក្រោយរយៈពេលពី ២ ទៅ ៣នាទី។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។
២. ម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ baking soda ១ ស្លាបព្រាកាហ្វេជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ រួចសឹមប្រើប្រាស់ម្រាមដៃលាបល្បាយលើអញ្ចាញ។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមលាងសម្អាតក្នុងមាត់ចេញជាមួយទឹកធម្មតា។ អនុវត្តសារឡើងវិញឱ្យបានម្ដង ឬ២ដងក្នុងមួយថ្ងៃ។
៣. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយក្នុងទឹកធម្មតា ១ពែង។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះសម្រាប់រយៈពេលពី ១ ទៅ ២នាទី សឹមខ្ជាក់ចេញ។ ខ្ពុរសម្អាតក្នុងមាត់ជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តជាប្រចាំរាល់ព្រឹកនិងយប់រហូតដល់ជាសះស្បើយ។
៤. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរមាត់ជាមួយប្រេងដូងសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី រួចសឹមខ្ជាក់ចេញ និងលាងសម្អាតក្នុងមាត់ជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តរាល់ថ្ងៃជាប្រចាំនៅពេលព្រឹក ឬយប់។
៥. តែបៃតង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង ១ស្លាបព្រាបាយក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលពី ៣ ទៅ ៥នាទី។ ត្រងកាកចេញសិន រួចសឹមបន្ថែមទឹកឃ្មុំចូលដើម្បីបង្កើនរសជាតិ។ ទទួលទានឱ្យទាន់ក្ដៅឧណ្ហៗឱ្យបាន ២ពែងជាប្រចាំ។
៦. ទឹកអំបិល
ការហូរឈាមនិងហើមអញ្ចាញធ្មេញ គឺជារោគសញ្ញាដំបូងមួយនៃជំងឺរលាកអញ្ចាញធ្មេញ។ ការសម្អាតក្នុងមាត់ជាមួយទឹកអំបិលអាចជួយបន្ថយការរលាកនិងកម្ចាត់បាក់តេរី។ អ្នកអាចលាយអំបិល ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។
៧. ផ្កាក្លាំងពូ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំផ្កាក្លាំពូ ១ស្លាបព្រាកាហ្វេ។ បន្ទាប់មកសឹមប្រើប្រាស់ដុំសំឡីជ្រលក់ផ្កាក្លាំងពូដែលចិញ្ច្រាំរួចដុសថ្នមៗលើអញ្ចាញ។ រងចាំសម្រាប់រយៈពេលប្រហែល ១នាទី សឹមខ្ពុរសម្អាតក្នុងមាត់ជាមួយទឹកធម្មតា។ ខ្ជាក់ចេញជាការស្រេច។ អ្នកមិនគួរប្រើប្រាស់ផ្កាក្លាំងពូក្នុងបរិមាណច្រើនពេក ឬសម្រាប់រយៈពេលយូរពេកឡើយ។
៨. ប្រេងស្លឹកគ្រៃ
លាយប្រេងស្លឹកគ្រៃពី ២ ទៅ ៣ដំណក់ក្នុងទឹកធម្មតា ១ពែង។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយសម្រាប់រយៈពេល ៣០វិនាទី និងខ្ជាក់ចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ៕