តើអ្នកធ្លាប់ដឹងទេថាសំបកចេកអាចត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាសម្រស់ជាច្រើនប្រភេទ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវយកមកធ្វើបែបណាខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់សំបកចេញដោះស្រាយបញ្ហាសម្រស់ ៖
១. ធ្វើឱ្យធ្មេញសចែងចាំងជាងមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដុសផ្នែកពណ៌សនៃសំបកចេញលើធ្មេញសម្រាប់រយៈពេលប្រហែល ១នាទីរាល់ថ្ងៃពេញមួយសប្តាហ៍។
២. កម្ចាត់ឬសលើស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសំបកចេកមកដុសលើឬសនោះ ឬចងបិតសំបកចេកលើវាពេញមួយយប់ជាការស្រេច។
៣. ព្យាបាលមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាសំបកចេកលើមុខសម្រាប់រយៈពេលយ៉ាងហោចណាស់ ៥ នាទី។ អនុវត្តបែបនេះរាល់ថ្ងៃជាប្រចាំដើម្បីកម្ចាត់មុន ហើយអ្នកនឹងអាចទទួលបានលទ្ធផលយ៉ាងប្រសើរក្នុងកំឡុងពេលមួយសប្តាហ៍។ ហើយកុំភ្លេចអនុវត្តជាប្រចាំបើទោះជាបាត់មុនក៏ដោយ ដើម្បីបង្ការមិនឲ្យកើតទៀត។
៤. កាត់បន្ថយស្នាមជ្រីវជ្រួញ
ជាដំបូង គឺគ្រាន់តែកិនសំបកចេកឱ្យម៉ដ្ឋសិន បន្ទាប់មកសឹមបន្ថែមផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ចូល។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកសម្រាប់រយៈពេល ៥នាទី និងលាងសម្អាតចេញជាមួយទឹកធម្មតា។
៥. បំបាត់ស្នាមថ្នក់ខ្មៅក្រោមភ្នែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកោសយកសសៃពណ៌សពីសំបកចេក និងលាយវាជាមួយជែលប្រទាលកន្ទុយក្រពើស្រស់។ បន្ទាប់មកលាបម៉ាស្សាក្រោមភ្នែកដែលមានបញ្ហាថ្នក់ខ្មៅជាការស្រេច។
- គន្លឹះសំខាន់ៗក្នុងការប្រើប្រាស់សំបកចេក
– ប្រើប្រាស់សំបកចេកស្រស់ៗសម្រាប់លទ្ធផលកាន់តែប្រសើរ
– កុំទុកផ្លែចេកដែលបកសំបករួចចោលយូរពេក គឺត្រូវទទួលទានភ្លាមៗក្រោយបក។ ម្យ៉ាងវិញទៀតសំបកចេញក៏គួរយកមកប្រើភ្លាមៗដែរ។
– រក្សាទុកផ្លែចេកនៅកន្លែងត្រជាក់និងស្ងួតមិនត្រូវកម្ដៅ ឬពន្លឺព្រះអាទិត្យ។
– កុំរក្សាទុកសំបកចេកក្នុងទូរទឹកកក៕