ការឡើងរោលកន្ទួលរមាស់លើស្បែកមិនពិបាកនឹងបំបាត់ឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិដោះស្រាយបញ្ហានេះបានយ៉ាងឆាប់រហ័ស ៖
១. ម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាកាហ្វេជាមួយទឹកធម្មតាពី ២ ទៅ ៣ដំណក់។ កូរឱ្យសព្វ សឹមលាបល្បាយលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តម្ដងក្នុងមួយថ្ងៃ។
២. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ប្រេងដូងប្រមាណពី ១ ទៅ ២ស្លាបព្រាកាហ្វេលើបាតដៃ បន្ទាប់មកត្រដុស ឬញីប្រេងបន្តិច សឹមលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ រងចាំរហូតដល់ស្ងួតជាការស្រេច។ អនុវត្តឱ្យបានពី ១ ទៅ ២ដងជាប្រចាំ។
៣. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមពី ១ ទៅ ២ស្លាបព្រាបាយក្នុងទឹកធម្មតាកន្លះពែង។ កូរឱ្យសព្វ សឹមប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកល្បាយ រួចលាបលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំរហូតដល់ស្ងួតសិន សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងជាប្រចាំ។
៤. ស្អំត្រជាក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្អំត្រជាក់លើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមយកចេញ។ អនុវត្តឱ្យបាន ២ដងជាប្រចាំ។
៥. ខ្ទឹមស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំខ្ទឹមស ២កំពឹសឱ្យម៉ដ្ឋ បន្ទាប់មកបន្ថែមប្រេងអូលីវ ១ស្លាបព្រាបាយចូល។ ដាក់លើចង្ក្រានដើម្បីកម្ដៅល្បាយនេះបន្តិច រួចសឹមត្រងកាកខ្ទឹមចេញ។ ទុកឱ្យចុះត្រជាក់បន្តិចសិន សឹមលាបប្រេងលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលពេញមួយយប់ និងលាងសម្អាតចេញនៅព្រឹកបន្ទាប់។ អនុវត្តម្ដងជាប្រចាំ។
៦. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយរមៀតម៉ដ្ឋ ឬម្សៅរមៀតពី ១ ទៅ ២ស្លាបព្រាកាហ្វេជាមួយទឹកធម្មតាពី ២ ទៅ ៣ដំណក់។ កូរឱ្យសព្វក្លាយជាល្បាយខាប់ៗ បន្ទាប់មកសឹមលាបលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តម្ដងក្នុងមួយថ្ងៃ ឬឆ្លាស់ថ្ងៃគ្នា៕