ទោះបីជាស្គាល់និងឧស្សាហ៍ញ៊ាំពោតបារាំងប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ពីអត្ថប្រយោជន៍ដ៏ប្រសើរនៃបន្លែនេះចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើពោតបារាំងអាចផ្ដល់ផលល្អអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលបន្លែនេះក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. ល្អសម្រាប់អ្នកខ្វះគ្រាប់ឈាមក្រហម
អ្នកដែលមានជំងឺខ្វះគ្រាប់ឈាមក្រហមអាចទទួលបាននូវអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ពីពោតបារាំង។ បន្លែនេះអាចជួយរាងកាយបង្កើនការផលិតកោសិកាគ្រាប់ឈាម។ ពោតបារាំងក៏មានផ្ទុកសម្បូរទៅដោយវីតាមីននិងជាតិរ៉ែចាំបាច់ផ្សេងៗរួមបញ្ចូលទាំងវីតាមីន A វីតាមីន C ម៉ាញ៉េស្យូម ជាដើមដែលជួយផលិតកោសិកាគ្រាប់ឈាមក្រហមក្នុងរាងកាយ។
២. ល្អសម្រាប់បំបាត់អាការៈឈឺបំពង់កនិងក្អក
ទឹកពោតបារាំងស្រស់ គឺល្អណាស់សម្រាប់ព្យាបាលអាការៈឈឺបំពង់កនិងក្អកដោយវាមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី ព្រមទាំងសម្លាប់មេរោគ។
៣. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ពោតបារាំងមានប្រសិទ្ធភាពជួយគ្រប់គ្រងកម្រិតនៃការផលិតអាំងស៊ុយលីន ហើយកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាមប្រកបដោយប្រសិទ្ធិភាព។
៤. ព្យាបាលរាគរូស
មិនត្រឹមតែជួយព្យាបាលអាការៈរាគរូសប៉ុណ្ណោះទេ ប៉ុន្តែពោតបារាំង ឬទឹកពោតបារាំងស្រស់ក៏ជួយបំពេញបន្ថែមនូវជាតិទឹកព្រមទាំងសារធាតុចិញ្ចឹមចាំបាច់ក្នុងរាងកាយផងដែរ។
៥. បន្ថយកម្រិតនៃកូឡេស្តេរ៉ូល
នោះក៏ព្រោះតែពោតបារាំងមានផ្ទុកសម្បូរទៅដោយជាតិសសៃរលាយដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អទប់ស្កាត់ជំងឺស្ទះសសៃឈាម ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។
៦. ព្យាបាលអាការៈទល់លាមក
ជាតិសសៃក្នុងពោតបារាំង គឺល្អណាស់សម្រាប់ទប់ស្កាត់ ក៏ដូចជាព្យាបាលអាការៈទល់លាមក សម្រួលចលនាពោះវៀន និងកម្ចាត់ជាតិពុលពីតក្នុងរាងកាយ។
៧. ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
នេះក៏ព្រោះតែពោតបារាំងមានផ្ទុកសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរ។
៨. ធ្វើឱ្យឆ្អឹងរឹងមាំ
នេះក៏ព្រោះតែពោតបារាំងមានផ្ទុកសារធាតុ folate រួមទាំងវីតាមីន K ដែលជួយរក្សាសុខភាពឆ្អឹងរឹងមាំនិងមានដង់ស៊ីតេត្រឹមត្រូវទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ។ វាជួយបង្កើនដង់ស៊ីតេឆ្អឹងនាំឱ្យឆ្អឹងរឹងមាំនិងមានសុខភាពល្អជាងមុនកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង។
៩. ល្អសម្រាប់សុខភាពខួរក្បាល
នោះក៏ព្រោះតែពោតបារាំងជាប្រភពដ៏ល្អបំផុតមួយនៃជាតិប៉ូតាស្យូមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាមុខងារខួរក្បាលប្រក្រតី។ កម្រិតខ្ពស់នៃប៉ូតាស្យូមអនុញ្ញាតអោយអុកស៊ីសែនកាន់តែច្រើនត្រូវបានដឹកនាំទៅដល់ខួរក្បាលដែលជំរុញសកម្មភាពសរសៃប្រសាទនិងបង្កើនមុខងារនៃការយល់ដឹងចងចាំ៕