ទោះបីជាឧស្សាហ៍ញ៊ាំ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ម្ទេសផ្លោកក្រហម ល្អអ្វីខ្លះចំពោះសុខភាពរាងកាយ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលបន្លែនេះក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. ល្អសម្រាប់តម្រងនោម
ម្ទេសផ្លោកក្រហមជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ការទទួលទានម្ទេសផ្លោកក្រហម គឺល្អសម្រាប់តម្រងនោម។ សារធាតុ lycopene មានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកដូច្នេះវាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកតម្រងនោម។
២. ល្អចំពោះសុខភាពស្បែក
ម្ទេសផ្លោកក្រហមជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មពិសេសវីតាមីន C ដែលជួយរក្សាសុខភាពសក់និងកោសិកាស្បែកធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ។
៣. ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
នោះក៏ព្រោះតែម្ទេសផ្លោកក្រហមជាបន្លែដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C!
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ម្ទេសផ្លោកក្រហមមានផ្ទុកសារធាតុ phytonutrients ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មការពាររាងកាយមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី។ ជាលទ្ធផលហានិភ័យនៃជំងឺមហារីកត្រូវបានកាត់បន្ថយ។
៥. កាត់បន្ថយការរលាកក្នុងរាងកាយ
ការទទួលទានម្ទេសផ្លោកក្រហមជាអាហារសម្រន់ក៏ជួយព្យាបាលនិងទប់ស្កាត់ការរលាកក្នុងរាងកាយផងដែរ។ វាថែមទាំងជាជម្រើសដ៏ប្រសើរសម្រាប់ផ្ដល់ថាមពលដល់រាងកាយ ក្រោយអ្នកមានអារម្មណ៍ល្វើយដោយសារភាពស្ត្រេស ឬអស់កម្លាំង។
៦. ការគួបផ្សំគ្នារវាងវីតាមីន B6 និងម៉ាញ៉េស្យូមក្នុងម្ទេសផ្លោកក្រហមល្អណាស់សម្រាប់ជួយកាត់បន្ថយបញ្ហាថប់បារម្ភ ជាពិសេសកំឡុងពេលមុន មករដូវ។ វីតាមីន B6 ក៏ប្រសើរសម្រាប់កាត់បន្ថយអាការៈហើមនិងទប់ស្កាត់បញ្ហាលើសសម្ពាធឈាមផងដែរ។
៧. ល្អសម្រាប់សុខភាពភ្នែក
ម្ទេសផ្លោកក្រហម គឺជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលជាសារធាតុចិញ្ចឹមល្អសម្រាប់សុខភាពភ្នែកភ្លឺច្បាស់ចៀសផុតជំងឺផ្សេងៗរួមបញ្ចូលទាំងជំងឺភ្នែកឡើងបាយ។
៨. ជួយឱ្យស្រកទម្ងន់
ម្ទេសផ្លោកក្រហមល្អណាស់សម្រាប់អ្នកចង់ស្រកទម្ងន់។ នេះក៏ព្រោះតែបន្លែនេះមានផ្ទុកកាឡូរីទាប ហើយគ្មានជាតិខ្លាញ់ ឬកូឡេស្តេរ៉ូលឡើយ។ បន្ថែមពីនេះម្ទេសផ្លោកក្រហមមានលក្ខណៈសម្បត្តិបង្កើនការដុតរំលាយអាហារក្នុងរាងកាយដោយមិនធ្វើឱ្យអត្រានៃចង្វាក់បេះដូង ឬសម្ពាធឈាមឡើងខ្ពស់ដូចម្ទេសដទៃឡើយ៕