ការរួមបញ្ចូលបន្លែមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យដល់ការលូតកម្ពស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើបន្លែអ្វីខ្លះល្អសម្រាប់ពន្លូតកម្ពស់របស់អ្នក? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីបន្លែប៉ុន្មានប្រភេទដែលអ្នកគួរព្យាយាមទទួលទានដើម្បីបង្កើនការលូតលាស់នៃកម្ពស់ ៖
១. ខាត់ណាដើម
បន្លែនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C វីតាមីន K ជាតិសសៃ និងលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម។ ការទទួលទានខាត់ណាដើមក៏ជួយបង្កើនការលូតលាស់នៃកម្ពស់ផងដែរ។
២. ស្ពៃពួយឡេង
មានផ្ទុកសម្បូរទៅដោយកាល់ស្យូម វីតាមីន ជាតិដែក និងជាតិសសៃដែលចាំបាច់សម្រាប់ដំណើរការមុខងារប្រក្រតីនៃរាងកាយ។ សារធាតុចិញ្ចឹមទាំងនេះក៏សំខាន់សម្រាប់ការលូតលាស់បានត្រឹមត្រូវនៃកម្ពស់រាងកាយផងដែរ។
៣. ពោតបារាំង
មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ល្អៗជាច្រើនចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់សម្រាប់បង្កើនការលូតលាស់នៃកម្ពស់ផងដែរ។ បន្លែនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីន ជាតិរ៉ែ កាបូអ៊ីដ្រាត ទឹក និងជាតិសសៃដែលជួយរំញោចដល់អ័រម៉ូនលូតលាស់ក្នុងរាងកាយឱ្យមានភាពសកម្ម។
៤. សណ្ដែក
មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលចាំបាច់ណាស់សម្រាប់រក្សាសុខភាពឆ្អឹងមិនចាញ់កាល់ស្យូមឡើយ។ ដូច្នេះកុំភ្លេចរួមបញ្ចូលបន្លែនេះក្នុងរបបអាហារប្រចាំថ្ងៃ។ សណ្ដែកក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន កាបូអ៊ីដ្រាយ សារធាតុ Folate និងជាតិសសៃផងដែរ។
៥. ប្រូខូលី ឬផ្កាខាត់ណាខៀវ
ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមច្រើនប្រភេទ និងវីតាមីន C ជាតិសសៃ ជាតិដែក ព្រមទាំងលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។ ការទទួលទានផ្កាខាត់ណាខៀវអាចជួយឱ្យរាងកាយដំណើរការមុខងារបានត្រឹមត្រូវ ជាពិសេសរំញោចដល់អ័រម៉ូនលូតលាស់បង្កើនការលូតកម្ពស់។
៦. ស្ពៃតឿ
មានផ្ទុកសម្បូរទៅដោយជាតិសសៃ កាបូអ៊ីដ្រាត និងវិតាមីនដែលជួយរំញោចអ័រម៉ូលលូតលាស់ក្នុងរាងកាយបង្កើនការលូតកម្ពស់។
៧. ការ៉ុត
មានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene ដែលរាងកាយបំលែងជាវីតាមីន A។ ការរួមបញ្ចូលបន្លែមើមនេះក្នុងរបបអាហារក្មេងមិនត្រឹមតែល្អសម្រាប់ពង្រឹងសុខភាពភ្នែកប៉ុណ្ណោះទេ ប៉ុន្តែអាចធ្វើឱ្យរាងកាយអាចស្រូបយកជាតិកាល់ស្យូមបានកាន់តែមានប្រសិទ្ធភាព។ ជាលទ្ធផលការលូតលាស់និងសុខភាពឆ្អឹងមានលក្ខណៈប្រសើរជាងមុន។ អ្នកអាចឱ្យកូនញ៊ាំការ៉ុត ឬទឹកការ៉ុតស្រស់ជាប្រចាំ៕