ប៉ោមខៀវ ជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែមឆ្ងាញ់មិនខុសពីផ្លែប៉ោមក្រហមប៉ុន្មានដែរ គ្រាន់តែសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗច្រើនជាង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើប៉ោមខៀវប្រសើរយ៉ាងណាខ្លះទៅចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការទទួលទានផ្លែឈើនេះ ៖
១. ពង្រឹងសុខភាពឆ្អឹង
នេះក៏ព្រោះតែប៉ោមខៀវមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលចាំបាច់ណាស់សម្រាប់ពង្រឹងសុខភាពឆ្អឹងនិងធ្មេញ។ ជាពិសេសចំពោះស្ត្រីអស់រដូវ គួរព្យាយាមទទួលទាន ឬរួមបញ្ចូលផ្លែប៉ោមខៀវនិងទឹកប៉ោមខៀវស្រស់ៗក្នុងរបបអាហារប្រចាំថ្ងៃដើម្បីកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង។
២. ព្យាបាលនិងទប់ស្កាត់អាការៈទល់លាមក
ប៉ោមខៀវជាប្រភពដ៏ប្រសើរនៃជាតិសសៃ dietary ដែលជួយសម្រួល និងគ្រប់គ្រងចលនាពោះវៀន រួមទាំងប្រព័ន្ធរំលាយអាហារទាំងមូល។ ដូច្នេះអ្នកនឹងជៀសផុតពីអាការៈទល់លាមក ក៏ដូចជាបញ្ហាពិបាករំលាយអាហារ។
៣. ជួយឱ្យស្រកទម្ងន់
ប៉ោមខៀវមានផ្ទុកសម្បូរទៅដោយជាតិសសៃ ប៉ុន្តែជាតិខ្លាញ់, ជាតិស្ករ និងសូដ្យូមទាបដែលល្អណាស់សម្រាប់អ្នកចង់ស្រកទម្ងន់។ បន្ថែមពីនេះវាក៏មានលក្ខណៈសម្បត្តិបង្កើនការដុតបំផ្លាញកាឡូរីដែលលើសបានយ៉ាងប្រសើរផងដែរ។
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ
តាមរយៈបរិមាណនៃជាតិសសៃខ្ពស់ ផ្លែប៉ោមពណ៌ខៀវ អាចទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបានយ៉ាងប្រសើរ។
៥. កាត់បន្ថយហានិភ័យនៃជំងឺ
កូឡេស្តេរ៉ូលមិនល្អជាសត្រូវធំបំផុតនៃសុខភាពបេះដូង។ ប៉ោមខៀវគ្មានផ្ទុកជាតិកូឡេស្តេរ៉ូលឡើយ ប៉ុន្តែសម្បូរទៅដោយជាតិសសៃដែលជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អកាត់បន្ថយនៃជំងឺបេះដូងដែលបណ្ដាលមកពីកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់។
៦. បង្កើនការរំលាយអាហារ
ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាពិបាករំលាយអាហារ ចូរទទួលទានប៉ោមខៀវមួយផ្លែ។ តាមរយៈអង់ស៊ីមផ្សេងៗដែលមានផ្ទុក ប៉ោមខៀវជួយដោះស្រាយបញ្ហារំលាយអាហារបានយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធិភាពខ្ពស់។
៧. ល្អសម្រាប់សុខភាពថ្លើម
ប៉ោមខៀវដើរតួនាទីជាភ្នាក់ងារធម្មជាតិជួយបន្សាបជាតិពុលពីក្នុងរាងកាយ។ ផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលទប់ស្កាត់រ៉ាឌីកាល់សេរីមិនឱ្យវាយប្រហារបំផ្លាញ់កោសិកាថ្លើម។ ជាលទ្ធផលសរីរាង្គសំខាន់នេះនឹងអាចដំណើរការមុខងារបានប្រក្រតីចៀសផុតពីបញ្ហាផ្សេងៗ។
៨. ទប់ស្កាត់ជំងឺមហារីក
ប៉ោមខៀវ ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតដូចជា flavonoid និង polyphenol ដែលជួយទប់ស្កាត់ជំងឺមហារីកច្រើនប្រភេទ និងការបំផ្លាញ DNA ពីសំណាក់រ៉ាឌីកាល់សេរី។
៩. ផ្ដល់ថាមពលបន្ថែម
ផ្លែប៉ោមខៀវ អាចផ្ដល់ឱ្យរាងកាយនូវថាមពលបន្ថែមបែបធម្មជាតិ នោះក៏ព្រោះតែវាមានផ្ទុកសារធាតុកាបូអ៊ីដ្រាត។
១០. ល្អសម្រាប់សុខភាពស្បែក
វីតាមីន A, វីតាមីន B និងវីតាមីន C គឺល្អណាស់សម្រាប់ការពារស្បែកមិនឱ្យទទួលរងផលប៉ះពាល់ពីរ៉ាឌីកាល់សេរី។ វាក៏ជួយឱ្យស្បែកភ្លឺរលោងស្រស់ថ្លាពីខាងក្នុងផងដែរ៕