ថ្វីត្បិតតែរឿងនេះ គឺជារឿងធម្មតាៗមែន ប៉ុន្តែ វាគឺជាគន្លឹះសំខាន់ សម្រាប់ថែរក្សាសុខភាពស្បែក។ អ្នកត្រូវតែប្រើប្រាស់ ផលិតផលលាងសម្អាតស្បែកដែលល្អ ឬស្បែកអាចទទួលយកវាបាន។
ចូរជៀសវាងការប្រើសាប៊ូដុំ ព្រោះវាអាចធ្វើឲ្យស្បែកស្ងួតបាន។ ខាងក្រោមនេះ គឺជាវិធីលាងសម្អាតស្បែកខ្លះៗ ដែលអ្នកគួរតែសាកល្បង ៖
• ចូរប្រុងប្រយ័ត្នថា មិនត្រូវលាងសម្អាតស្បែក ញឹកញាប់ពេកទេ។ អ្វីដែលអ្នកគួរតែធ្វើនោះ គឺលាងមុខនៅពេលយប់ ដើម្បីកម្ចាត់ចោល ឬលាងសម្អាតគ្រឿងផាត់មុខ និងឡេការពារកម្តៅព្រះអាទិត្យ ដែលកំពុងតែស្ទះក្នុងរន្ធញើស។
• បើសិនជាស្បែក មានអាការៈស្ងួត ចូរជ្រើសរើស ក្រែមលាបមុខប្រភេទណាមួយ ដែលផ្តល់ភាពត្រជាក់មកលាប។ ចូរលាបក្រែមនោះធម្មតាៗ ហើយជម្រះវាចេញទៅបានហើយ។
• ដើម្បីលាងសម្អាតស្បែក ស្រ្តីភាគច្រើន តែងតែប្រើទឹកក្តៅឧណ្ហៗ ដើម្បីសម្អាតភាពគគ្រេច និងរន្ធញើសដែលស្ទះ។
ចូរប្រាកដថា អ្នកបានលាងសម្អាត គ្រឿងផាត់មុខនៅភ្នែក បានយ៉ាងស្អាតល្អហើយ។ តំបន់នៅជុំវិញភ្នែក ងាយនឹងពុកផុយណាស់ ដូច្នេះ ចូរធ្វើយ៉ាងណា កុំប្រើដៃធ្ងន់ពេក ពេលលាងសម្អាត។ អ្នកក៏អាចប្រើប្រេងអូលីវ ជាជំនួយបានដែរ។
នៅពេលព្រឹក ការលាងដោយទឹកក្តៅឧណ្ហៗ គឺជាអ្វីដែលអ្នកត្រូវការហើយ (យើងយល់ថា វាគឺជារឿងអស្ចារ្យណាស់ ក្នុងការលាងសម្អាត ជាតិប្រេងចេញពីស្បែក ក្នុងរយៈពេលពេញមួយយប់ហើយនោះ។ មិនត្រូវលាងមុខអ្នក ដោយប្រើទឹកក្តៅ ឬត្រជាក់ពេកឡើយ៕