ចង់កម្ចាត់មុនឆាប់រហ័សដោយមិនចំណាយប្រាក់អស់ច្រើនមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយព្យាបាលមុនឆាប់រហ័ស ៖
១. ម៉ាសផ្សំឡើងពីផ្នែកពណ៌លឿងនៃស៊ុត, ប្រេងអាល់ម៉ុន និងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំធម្មជាតិ ១ស្លាបព្រាកាហ្វេជាមួយផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ និងប្រេងអាល់ម៉ុន ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបម៉ាស្សាល្បាយស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១៥នាទី សឹមងូតទឹកលាងសម្អាតចេញ។
២. ម៉ាសផ្សំឡើងពីរមៀត, ក្រូចឆ្មារ និងទឹកដោះគោស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺយកម្សៅរមៀត ១ ស្លាបព្រា លាយជាមួយទឹកក្រូចឆ្មារចំនួនសមល្មម និងទឹកដោះគោស្រស់ កូរឱ្យសព្វចូលគ្នា សឹមលាបល្បាយលើតំបន់ស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឺកធម្មតា។ អនុវត្តម្ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចលាយម្សៅរមៀត ១ចុងស្លាបព្រាកាហ្វេជាមួយទឹកប្រទាលកន្ទុយក្រពើស្រស់ ១ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ៣ដងក្នុងមួយសប្តាហ៍។
៣. ម៉ាសផ្សំពីផ្លែចេក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើសមកិនសាច់ចេកឱ្យម៉ដ្ឋ រួចលាបម៉ាស្សាវាឱ្យសព្វលើផ្ទៃមុខដែលលាងសម្អាតរួចស្អាត។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទីសិន សឹមលាងសម្អាតចេញ។ ចំពោះមុនក្បាលខ្មៅ អ្វីដែលអ្នកត្រូវ គឺលាយចេកទុំដែលកិនម៉ដ្ឋជាមួយស្ករស រួចលាបម៉ាស្សាវាថ្នមៗលើកន្លែងដែលទទួលរងផលប៉ះពាល់ដោយសារមុនក្បាលខ្មៅ។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
៤. ម៉ាសផ្សំឡើងពីប៉េងប៉ោះ និងប្រទាលកន្ទុយក្រពើ
រូបមន្តនេះជួយព្យាបាលកម្ចាត់មុន។ អ្វីដែលអ្នកត្រូវការ គឺជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ និងទឹកប៉េងប៉ោះស្រស់ ២ ស្លាបព្រាបាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយគ្រឿងផ្សំទាំង ២ ចូលគ្នា រួចកូរឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើផ្នែកដែលទទួលរងផលប៉ះពាល់ដោយសារមុន។ ទុកចោលសម្រាប់រយៈពេល ២០ នាទី ឬរហូតដល់ស្ងួត សឹមលាងសម្អាតមុខចេញជាមួយទឹកត្រជាក់។ អ្នកអាចអនុវត្តរូបមន្តនេះយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ។
៥. ម៉ាសផ្សំឡើងពីប្រទាលកន្ទុយក្រពើនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវការ គឺជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយជែលប្រទាលកន្ទុយក្រពើនិងទឹកឃ្មុំចូលគ្នា។ កូរឱ្យសព្វ សឹមលាបល្បាយលើផ្ទៃមុខ ឬផ្នែកផ្សេងទៀតនៃរាងកាយដែលទទួលរងផលប៉ះពាល់។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕