ទោះបីជាស្គាល់ច្បាស់ក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ស្លឹកជីអង្កាម និងប្រេងជីអង្កាមអាចយកមកប្រើប្រាស់ដោះស្រាយបញ្ហាសម្រស់ផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវយកមកធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីគន្លឹះងាយៗប្រើប្រាស់ស្លឹកជីអង្កាម ឬប្រេងជីអង្កាមថែរក្សាសម្រស់ ៖
១. ព្យាបាលស្បែកខ្លាញ់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបស្លឹកជីអង្កាមស្រស់ៗដែលកិនម៉ដ្ឋខាប់ៗលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១០នាទីសឹមលាងសម្អាតចេញ។ ក្រៅពីអាចលាយជាមួយទឹកឃ្មុំហើយនោះ អ្នកក៏អាចលាយស្លឹកជីអង្កាមដែលកិនរួចខាប់ៗជាមួយជែលប្រទាលកន្ទុយក្រពើស្រស់ផងដែរ។
២. កាត់បន្ថយមុន, មុនក្បាលខ្មៅ និងភាពឡើងក្រហមនៃស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមប្រេងជីអង្កាម ២ដំណក់ក្នុងហ្វូមលាងមុខដែលអ្នកប្រើជាប្រចាំ រួចលាងសម្អាតមុខឱ្យបាន ២ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចបន្ថែមប្រេងជីអង្កាមក្នុងគ្រីមលាបមុខពេលយប់ ឬផលិតផលផ្ដល់សំណើមរបស់អ្នកដើម្បីព្យាបាលមុននិងបញ្ហាឡើងរោលលើស្បែកបានផងដែរ។ អ្នកក៏អាចកិនស្លឹកជីអង្កាមប្រមាណពី ១០ ទៅ ១២ ស្លឹកជាមួយចេកទុំម៉ដ្ឋ ២ ស្លាបព្រាបាយ ឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបម៉ាស្សាល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញឱ្យបានម្ដង ឬ២ដងក្នុងមួយសប្តាហ៍។
៣. ទប់ស្កាត់រលាកដោយសារកម្ដៅថ្ងៃ
អ្នកអាចលាបល្បាយស្លឹកជីអង្កាមដែលកិនរួចខាប់ៗលើស្បែកមុខ ឬប្រើប្រាស់ប្រេងជីអង្កាមដើម្បីព្យាបាលការរលាកដោយកម្ដៅថ្ងៃ។ ទោះជាយ៉ាងណាប្រសិនបើអ្នកចង់ប្រើប្រាស់ប្រេងជីអង្កាមផ្ទាល់លើស្បែកមុខ នោះចាំបាច់ត្រូវតែលាយវាជាមួយប្រេងផ្សេងទៀតដើម្បីចៀសវាងការរលាកស្បែក។
៤. បំបាត់ក្លិនខ្យល់ដង្ហើមមិនល្អ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទំពារ ឬទទួលទានស្លឹកជីអង្កាម។ ជីអង្កាមមានផ្ទុកសារធាតុ menthol និងលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីជួយប្រយុទ្ធប្រឆាំងសារធាតុ halitosis ដែលបង្កបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អ។ ស្លឹកជីអង្កាមមិនត្រឹមតែជួយបំបាត់ក្លិនមាត់មិនល្អប៉ុណ្ណោះទេ ប៉ុន្តែក៏កម្ចាត់បាក់តេរីទប់ស្កាត់បញ្ហាពុកធ្មេញផងដែរ។ អ្នកអាចទទួលទានតែជីអង្កាម ១ ពែងរាល់ព្រឹក ឬនៅពេលមានក្លិនមាត់មិនល្អជាការស្រេច។ ការទទួលទានតែជីអង្កាមក្រោយពេលទទួលទានអាហារមានក្លិនខ្លាំងដូចជាខ្ទឹមស ឬខ្ទឹមបារាំង ក៏ល្អដើម្បីបន្សាបក្លិនខ្ទឹមក្នុងមាត់។
៥. បន្សាបជាតិពុល និងភាពកខ្វក់ចេញពីសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជាដំបូងត្រូវចិតសំបកត្រសក់ ១ផ្លែទំហំមធ្យម និងក្រូចឆា្មរ ១ផ្លែធំ រួចកាន់ជាដុំតូចៗ។ បន្ទាប់មកកិនត្រសក់និងក្រូចឆ្មារឱ្យម៉ដ្ឋជាមួយប្រេងជីអង្កាម បន្តិច។ ប្រើប្រាស់ល្បាយនេះកក់សក់ដូចពេលធម្មតា។
៦. ជួយបណ្ដុះសក់
លាយប្រេងជីអង្កាមពី ៣ ទៅ ៥ដំណក់ក្នុងទឹកធម្មតា ១ពែង។ កូរឱ្យសព្វ សឹមលាបលើស្បែកក្បាលនិងសក់។ បន្ទាប់មកសឹមពាក់មួកផ្ទាស្ទិកងូតទឹក ឬកន្សែងក្ដៅឧណ្ហគ្របឱ្យជិតសក់សម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី។ លាងសម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។