ការទទួលបាន និងថែរក្សាស្បែកដែលមានសុខភាពល្អ នឹងភ្លឺថ្លាត្រូវមានការចូលរួមច្រើនជាងការលាងសម្អាតវាជាទៀងទាត់ទៅទៀត។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការធ្វើល្អចំពោះសុខភាពស្បែកអ្នកចាប់ពីពេលនេះទៅ៖
- ចូរលាបឡេការពារកម្តៅព្រះអាទិត្យជារៀងរាល់ថ្ងៃមុនពេលចេញពីផ្ទះ។ ចូរពិនិត្យមើលឡេណាដែលការពារជម្រាបទឹក ដែលមាន SPF យ៉ាងហោចណាស់ ៣០។
- ចូរចៀសវាងការជក់បារី ព្រោះវាជាហេតុផលមួយដែលធ្វើឲ្យស្បែកឆាប់ចាស់ និងរបួសក្រជា។
- ចូរស្វែងរកមធ្យោបាយគ្រប់យ៉ាងដើម្បីគ្រប់គ្រងការស្រ្តេស
- ចូរធ្វើការពិនិត្យខ្លួនឯងជាទៀងទាត់ដើម្បីរកមើលសញ្ញានៃជំងឺមហារីកស្បែក
- ចូរលាងសម្អាតមុខនៅពេលអ្នកភ្ញាក់ពីគេង មុនពេលគេង និងគ្រប់ពេលដែលបែកញើស។ ចូរជ្រើសរើសផលិតផលណាដែលត្រូវបានបង្កើតឡើងសម្រាប់ប្រភេទស្បែកអ្នកដូចជា ស្បែកដែលងាយររលាក មានជាតិប្រេងច្រើន ឬស្ងួត
- មិនត្រូវប្រើវិធីខាត់ស្បែកឡើយ ព្រោះវាអាចធ្វើឲ្យរលាកស្បែកបាន៕