បើសិនជាស្បែកក្បាលរបស់អ្នកចេះតែរបកៗ ហើយរំខានអ្នកពេក ការប្រើសាប៊ូកក់សក់ដើម្បីព្យាបាលប្រហែលជាអាចជួយបាន។ ប៉ុន្តែការផ្លាស់ប្តូររបៀបរស់នៅក៏អាចជួយបង្ការការកើតអង្គែរស្បែកក្បាលបានដែរ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអ្នកអាចធ្វើបាន៖
- គ្រប់គ្រងការស្រ្តេសឲ្យបានល្អ
- បើសិនជាសក់មានប្រេងច្រើន ចូរប្រើសាប៊ូកក់សក់រាល់ថ្ងៃ
- ចូរកាត់បន្ថយការនៅក្រោមកម្តៅព្រះអាទិត្យ។ ពន្លឺព្រះអាទិត្យប្រហែលជាអាចជួយដល់ការកើតអង្គែរស្បែកក្បាលបាន ប៉ុន្តែកាំរស្មីពណ៌ស្វាយរបស់វាអាចបង្កើនការប្រឈមនឹងជំងឺមហារីកស្បែកបាន។ ដូច្នេះចូរលាបឡេការពារកម្តៅព្រះអាទិត្យផងជាពិសេសនៅលើស្បែកដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យតែម្តង៕